បន្តសកម្មភាពជួយសង្គ្រាះជនវៀតណាមនៅហ្វីលីពីនក្រោយព្យុះHaiyan

បន្តសកម្មភាពជួយសង្គ្រាះជនវៀតណាមនៅហ្វីលីពីនក្រោយព្យុះHaiyan - ảnh 1
ហ្វីលីពីនខំប្រឹងប្រែងជំនះពុះពារផលវិបាកខ្យល់ព្យុះ Haiyan
(រូបថតៈ​dantri.vn)


(VOVworld)-តាមព័ត៌មានពីស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីនបានឲ្យដឹងថា
ពលរដ្ឋវៀតណាមនៅទីក្រុង Tacloban និងតំបន់ជុំវិញត្រូវរងឥទ្ធិពលដោយព្យុះ
Haiyan ត្រូវបានជម្លៀសទៅកាន់ទីក្រុង Ormoc ចំងាយពីទីក្រុង Tacloban 105
គីឡូម៉ែត្រ ដោយសារទីក្រុងនេះមានសុវត្ថិភាព និងងាយស្រួលសម្រាប់ការ
ជួយឧប្ថតម្ភជាងទីក្រុង Tacloban។

        នាយប់ថ្ងៃទី១៣វិច្ឆិកា មន្ត្រីស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីនបាន បញ្ចូនទំនិញជួយឧបត្ថម្ភទៅកាន់ទីក្រុង Cebu តាមយន្តហោះ និងមកដល់ Ormoc នាថ្ងៃទី១៤វិច្ឆិកាដើម្បីបែងចែកទំនិញជួយសង្រ្គោះជូនដល់ប្រជាជន។ រហូតដល់
ឥឡូវនេះ នៅមិនទាន់មានព័ត៌មានអំពីជនវៀតណាមនៅហ្វីលីពីនស្លាប់ដោយព្យុះ
Haiyan ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ