បន្តអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីជាតិ

បន្តអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីជាតិ - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang ជាមួយជនរួមជាតិមកទស្សនាពិធីបុណ្យ (រូបថតៈ TTXVN)

(VOVworld)-នាព្រឹកថ្ងៃទី៤កុម្ភៈ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀត
ណាមបានបើកទិវាបុណ្យ “និទាឃៈរដូវលើទូទាំងប្រទេស” ឆ្នាំ២០១៧។ អញ្ជើញ
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា
 បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលកំណត់បញ្ហាជាតិ ការងារជនជាតិនិងសាមគ្គី
 បណ្តាជនជាតិមានអត្ថន័យយុទ្ធសាស្ត្រសំខាន់។ ហើយការអនុវត្តរាល់គោលនយោ
 បាយ កម្មវិធី គម្រោងការវិនិយោគធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់
ជនជាតិ ភាគតិចកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Tran Dai Quang
អញ្ជើញ ផ្តល់អនុសាសន៍ថា៖

        “ខ្ញុំជឿជាក់យ៉ាងមុតមាំនិងមានបំណងថា ព្រឹទ្ធាចារ្យភូមិ សិប្បករ អ្នកមុខអ្នក
ការ និងជនមានកិត្យានុភាពតំណាងឲ្យជនជាតិទាំងមូលនឹងបន្តពង្រីកតួនាទីចលនា
 ជនរួមជាតិអនុវត្តល្អរាល់គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ។ បន្តអភិរក្ស
និងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីជាតិ ជាពិសេស ផ្តោតការយកចិត្តទុកដាក់លើការ
អប់រំជំនាន់វ័យក្មេង រួមវិភាគទានកសាងស្រុកកំណើតឲ្យកាន់តែសម្បូរធូរធា ដើម្បី
 និទាឃៈរដូវរីកសាយភាយលើទូទាំងប្រទេស”។

        ទិវាបុណ្យ “និទាឃៈរដូវលើទូទាំងប្រទេសឆ្នាំ២០១៧” បានប្រព្រឹត្តទៅក្នុងរយៈ
​ពេល២ថ្ងៃគឺថ្ងៃទី៤និងទី៥កុម្ភៈ ដោយមានការចូលរួមរបស់មនុស្សចំនួន១៩០នាក់
ជា​ព្រឹទ្ធាចារ្យភូមិឆ្នើម សិប្បករតំណាងឲ្យសហគមន៍ជនជាតិទាំង១៦លើទូទាំង
 ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ