បន្ថែមពលករវៀតណាមចំនួន២២៤នាក់នៅលីប៊ីត្រឡប់មកប្រទេសវិញនាថ្ងៃទី១៣និងទី១៤សីហា

បន្ថែមពលករវៀតណាមចំនួន២២៤នាក់នៅលីប៊ីត្រឡប់មកប្រទេសវិញនាថ្ងៃទី១៣និងទី១៤សីហា - ảnh 1
ពលករវៀតណាមនៅព្រលានយន្តហោះលីប៊ី(cand.com.vn)

(VOV)-ក្នុងថ្ងៃទី១៣ និងទី១៤សីហា នឹងមានបន្ថែម​ពលករវៀតណាម​ចំនួន​២២៤នាក់នៅលីប៊ីបានត្រឡប់មកប្រទេសវិញ ចាប់ពីព្រលាន​យន្តហោះទីក្រុងគែ
 (អេហ្ស៊ីប)។ នាថ្ងៃទី១៣សីហា លោក Do Xuan Chien ​នាយករងក្រុមហ៊ុន 
Vinamex បានអោយដឹងថា៖ នេះគឺជាវគ្គ​ជំលៀសចុងក្រោយរបស់ Vinamex និង
​ Hyundai E &C ដោយមាន​ពលករ​ចំនួន៦៨២នាក់ បានត្រឡប់មកប្រទេសវិញ។
 មុននោះ​ ឯកអគ្គរដ្ឋទូតវៀតណាមប្រជានៅលីប៊ី លោក Dao Duy Tien បានអោយ​ដឹងថា៖ គិតដល់ថ្ងៃទី១២ សីហា បានមានពលករវៀតណាមចំនួន១០២៤នាក់ 
ចាកចេញពីលីប៊ី ត្រឡប់មកប្រទេសវិញ។ ក្នុងពេលនោះដែរ ពលករវៀតណាមនៅ​សេសសល់នៅប្រទេសនេះជាង៥០០នាក់នឹងបាន​ត្រឡប់មកប្រទេសវិញ ​នាប៉ុន្មាន​ថ្ងៃខាងមុខ តាមការ​បញ្ជាណែនាំរបស់រដ្ឋាភិបាល​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ