បំផុស​កម្មវិធីផ្ញើសារ “រួមដៃគ្នា​ជួយ​​សម្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ”

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែកក្កដា នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម និងវិបផតថលមនុស្សធម៌ជាតិ (១៤០០) បានរៀបចំពិធីបំផុសកម្មវិធី “រួមដៃគ្នាជួយសម្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំឆ្នាំ ២០២៣” ក្នុងឱកាសរំលឹកខួបលើកទី ៦២ឆ្នាំ នៃគ្រោះមហន្តរាយពណ៌លឿងទុំ/dioxin (១០ សីហា ១៩៦១ - ១០ សីហា ២០២៣)។
បំផុស​កម្មវិធីផ្ញើសារ “រួមដៃគ្នា​ជួយ​​សម្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ” - ảnh 1ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម លោក Nguyen Van Rinh ថ្លែងមតិក្នុងពិធី។ រូបថត៖ nhandan

សង្គ្រាមគីមីដែលអាមេរិកបានប្រតិបត្តិនៅវៀតណាម (១៩៦១-១៩៧១) បានធ្វើឲ្យជនវៀតណាមចំនួន ៤,៨លាននាក់រងឥទ្ធិពល មនុស្សជាង៣លាននាក់ជាជនរងគ្រោះ ហើយមនុស្សជាច្រើនអ្នក់ទៀតឆ្លងជំងឺធ្ងន់ធ្ងរ មានពិការភាព ខ្វះខាតបញ្ញា និងមេរោគពណ៌លឿងទុំបានឆ្លងរាលដាលទៅជំនាន់ទី៤។ បើទោះបីទទួលបានការយកចិត្តទុកដាក់និងការជួយឧបត្ថម្ភពីគោលនយោបាយរបស់រដ្ឋក៏ដោយ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅតែជួបការលំបាកនិងខ្វះខាតជាច្រើនទាំងខាងសម្ភារៈនិងស្មារតី។ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម បានអំពាវនាវឲ្យប្រជាជននៅទូទាំងប្រទេសបន្តរួមដំណើរ រួមដៃគ្នាជួយសម្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ ដោយផ្ញើរសារតាមទូរស័ព្ទ ៖ “Da cam” ផ្ញើទៅ ១៤០៩។ សារនីមួយៗបានគាំទ្រសាច់ប្រាក់ ២០.០០០ដុង៖ “ចំនួនទឹកប្រាក់ដែលទទួលបានពីកម្មវិធីផ្ញើសារ មិនត្រឹមតែឆ្លុះបញ្ចាំងពីមនោសញ្ចេតនានិងការទទួលខុសត្រូវរបស់សហគមន៍សង្គមចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិជាច្រើនយល់ដឹងកាន់តែច្បាស់អំពីគ្រោះមហន្តរាយពណ៌លឿងទុំនៅវៀតណាមនិងកិច្ចការជំនះពុះពារលើផលវិបាកនៃសង្គ្រាមគីមីដែលអាមេរិកបង្កឡើង ដោយបក្ស រដ្ឋនិងប្រជាជន។ សូមផ្ញើសារគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ”។

កម្មវិធីនេះត្រូវបានអនុវត្តចាប់ពីថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៩ ខែកញ្ញាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ