បំផុសកម្លាំងពលំក្នុងប្រជាជន ពង្រីកកម្លាំងមហាសាមគ្គីជនជាតិទាំងមូល

(VOVWORLD) - ក្នុងឱកាសនៃទិវាមហាសាមគ្គីជនជាតិទាំងមូល ផ្សារភ្ជាប់នឹងខួបលើកទី ៩២ នៃប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០២២) ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម បានចូលរួមសកម្មភាពជាច្រើននៅតាមមូលដ្ឋានផ្សេងៗគ្នា។

បំផុសកម្លាំងពលំក្នុងប្រជាជន ពង្រីកកម្លាំងមហាសាមគ្គីជនជាតិទាំងមូល - ảnh 1ប្រធានគណៈចាត់តាំងមជ្ឈិមលោកស្រី Truong Thi Mai ជូនអំណោយដល់ប្រជាជនភូមិ Wau ឃុំ Chu A ខេត្ត Gia Lai (រូបថត៖ Hoai Nam/TTXVN)

នាថ្ងៃទី ១៧ ខែវិច្ឆិកា ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai បានអញ្ជើញចូលរួម និងរីករាយជាមួយទិវាមហាសាមគ្គីជនជាតិទាំងមូល ជាមួយប្រជាជនជនជាតិ Bahnar នៅភូមិ Wau ឃុំ Chu A ខេត្ត Gia Lai។ នៅទីនេះ លោកស្រីបានរួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ទីរ និងសាខា អញ្ជើញប្រគល់ផ្ទះមហាសាមគ្គីចំនួន ១០ ខ្នង ផ្តល់អំណោយ និងអាហារូបករណ៍ចំនួន ៦០ កញ្ចប់ដល់គ្រួសារ និងកុមារជួបការលំបាក រួមទាំងអំណោយដ៏មានតម្លៃជាច្រើនទៀត។ លោកស្រីបានទទួលស្គាល់ការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងមូលដ្ឋាន ព្រមទាំងបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍតំបន់ Tay Nguyen គឺជាគោលនយោបាយសំខាន់របស់បក្ស រដ្ឋ និងជាភារកិច្ចស្នូល មានអត្ថន័យដ៏ធំធេងសម្រាប់ប្រទេសជាតិ សម្រាប់មូលដ្ឋានក្នុងតំបន់ និងប្រទេសទាំងមូល។

នាថ្ងៃទី ១៧ វិច្ឆិកា ចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល នៅស្រុក Hung Nguyen ខេត្ត Nghe An នាយឧត្តមសេនីយ៍លោក  To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានជូនពរប្រជាជននៅទីនេះ បន្តសាមគ្គីភាព   រួមកម្លាំងគ្នា កសាងស្រុកកំណើត  ឲ្យបានសក្តិសមជាគំរូរបស់ឃុំបំពេញតាមស្តង់ដារជនបទ។ លោករដ្ឋមន្ត្រី To Lam ក៏បានស្នើថា កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ពីខេត្ត ទៅឃុំ ត្រូវក្តាប់ស្ថានការណ៍ ស្វែងរក ណែនាំ និងដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗនៅគ្រឹះស្ថាន;រក្សាបាននូវសុខសន្តិភាព និងសុភមង្គលជូនប្រជាពលរដ្ឋជានិច្ច។

នាថ្ងៃដដែល អញ្ជើញចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូលនៅស្រុក Tan Chau ខេត្ត Tay Ninh លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនា និងអប់រំមជ្ឈឹមបានសង្កត់ធ្ងន់ថា លទ្ធផលលេចធ្លោ និងទូលំទូលាយលើគ្រប់វិស័យដែលមូលដ្ឋានសម្រេចបានជាសក្ខីភាពបញ្ជាក់ពីភាពត្រឹមត្រូវនៃគោលនយោបាយមហាសាមគ្គីជនជាតិទាំងមូលរបស់បក្ស  បញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធដែលមិនអាចកាត់ផ្តាច់បានរវាងបក្សនិងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ