បំផុសការប្រឡងរូបថតស្តីអំពីការជឿនលឿននិងអភិវឌ្ឍន៍នៅអនុតំបន់ទន្លេមេគង្គលើ Instagram

(VOVWORLD) - ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅវៀតណាមទើបនឹងបំផុសការ ប្រឡងរូបថតលើ Instagram ដែលឧទ្ទេសនាមអំពីភាពជឿនលឿនក្នុងការអភិវឌ្ឈន៍នៃអនុ តំបន់ទន្លេមេគង្គបើកទូលាយ (GMS) ហើយបង្ហាញនូវការប្រមូលផ្តុំទៅលើការបង្កើនកិច្ច សហប្រតិបត្តិការ ការធ្វើសមាហរណកម្មតំបន់ដែលបានជួយកែលំអជីវភាពរស់នៅរបស់ ប្រជាជនយ៉ាងដូចម្នេច។
បំផុសការប្រឡងរូបថតស្តីអំពីការជឿនលឿននិងអភិវឌ្ឍន៍នៅអនុតំបន់ទន្លេមេគង្គលើ Instagram  - ảnh 1 បំផុសការប្រឡងរូបថតស្តីអំពីការជឿនលឿននិងអភិវឌ្ឍន៍នៅអនុតំបន់ទន្លេមេគង្គលើ Instagram (VNA/NBC News)

(VOVworld) – ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅវៀតណាមទើបនឹងបំផុសការ ប្រឡងរូបថតលើ Instagram ដែលឧទ្ទេសនាមអំពីភាពជឿនលឿនក្នុងការអភិវឌ្ឈន៍នៃអនុ តំបន់ទន្លេមេគង្គបើកទូលាយ (GMS) ហើយបង្ហាញនូវការប្រមូលផ្តុំទៅលើការបង្កើនកិច្ច សហប្រតិបត្តិការ ការធ្វើសមាហរណកម្មតំបន់ដែលបានជួយកែលំអជីវភាពរស់នៅរបស់ ប្រជាជនយ៉ាងដូចម្នេច។ ការប្រឡងរូបថតត្រូវបានអនុវត្តតាមរយៈការប្រើប្រាស់ hashtag  #GMS25 ដែលជាផ្នែកមួយក្នុងបណ្ដាសកម្មភាពរំលឹកខួបលើកទី ២៥ ទិវាងបង្កើតកម្មវិធីសហប្រតិបត្តិការលើអនុតំបន់ទន្លេមេគង្គបើកទូលាយ។ ការប្រឡងនេះសំរាប់មនុស្សគ្រប់រូប មិនប្រកាន់វ័យអាយុមកពីប្រទេសជាសមាជិកនៃធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី។ ដើម្បីចូលរួម ការប្រឡងនេះ សូមផ្ញើរូបថតរបស់អស់លោកអ្នកនាងលើបណ្តាញសង្គម Instagram ប្រើប្រាស់ សញ្ញា hashtag  #GMS25 និង @ADB_HQ ចាប់ពីថ្ងៃទី ៨ មករាឆ្នាំ ២០១៨ ដល់ថ្ងៃទី ៩ កុម្ភៈ ឆ្នាំ ២០១៨។ លទ្ធផលនៃការប្រឡងនឹងត្រូវបានប្រកាសនាថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០១៨៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ