បំផុសការប្រឡងរូបថតសិល្បៈអំពីបេតិកភណ្ឌឈុងសមុទ្រHa Long

បំផុសការប្រឡងរូបថតសិល្បៈអំពីបេតិកភណ្ឌឈុងសមុទ្រHa Long - ảnh 1
ឈុងសមុទ្រ Ha Long នៅវៀតណាម

(VOVworld) - ឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាឈុងសមុទ្រ
Ha Long ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក នាព្រឹកថ្ងៃទី៨
កញ្ញា នៅរដ្ឋធានីហាណូយ សមាគមន៍អ្នកថតរូបវៀតណាមបានសហការជាមួយ
សមាគមន៍អក្សរសាស្ត្រសិល្បៈខេត្ត Quang Ninh បំផុសការប្រឡងរូបថតសិល្បៈ
ដោយប្រធានបទ ឈុងសមុទ្រ Ha Long - បេតិកភណ្ឌធម្មជាតិពិភពលោក។រូបថត
ត្រូវបានថតចាប់ពីឆ្នាំ២០១២កន្លងមក នៅឈុងសមុទ្រ Ha Long និងត្រូវបង្ហាញបាន
លក្ខណៈដ៏វិសេសវិសាលអំពីទេសភាពធម្មជាតិ ធនធានទេសចរណ៍ និងការងារ
អភិរក្សវប្បធម៌លើឈុងសមុទ្រនេះផងដែរ។ការប្រឡងនឹងបិទបញ្ចប់នាថ្ងៃទី១
តុលា។ពិធីបូកសរុប ប្រគល់រង្វាន់ និងតាំងពិព័រណ៍រូបថត នឹងបានរៀបចំឡើងនា
ថ្ងៃទី១៤ តុលា ឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ