បំផុសការប្រឡងសារព័ត៌មានស្តីពីការកសាងបក្សនិងកសាងវប្បធម៌ជនហាណូយ

(VOVWORLD) -នារៀលថ្ងៃទី១៥មិថុនា នៅក្នុងជំនួបសំណេះ សំណាលជាមួយតំណាងជាង៣០០នាក់មកពីស្ថាប័នសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី៩៣នៃទិវាសារព័ត៌មានបដិវត្តន៍វៀត ណាម (ថ្ងៃទី២១មិថុនា១៩២៥-ថ្ងៃទី២១មិថុនា២០១៨) លេខាគណៈ កម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ថាប័នសារព័ត៌មានមជ្ឈឹមនិងទីក្រុងហាណូយក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍រដ្ឋធានី។

នៅក្នុងជំនួបនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយបានអះអាងថា សារព័ទ៌មានការរួមចំណែកសំខាន់ក្នុងការងារកិច្ចការបញ្ជាណែនាំរបស់ទីក្រុង តាមរយៈសកម្មភាពផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។ តាមនោះ បង្កើតការស្រុះចិត្តគំនិត ពង្រឹងទំនុកទុកចិត្តក្នុងប្រជាជាន លើកតម្កើងគំរូឆ្នើម និងរីកសាយភាយអំពើល្អក្នុងសង្គម។ ក៏ដោយសារមានការរួមចំណែកសំខាន់របសសារព័ត៌មាន ធ្វើឲ្យថ្នាក់ដឹកនាំទីក្រុងកាន់តែជិតស្និទ្ធជាមួយប្រជាជននិងទទួលបានប្រជាប្រិយខ្លាំងពីប្រជាជន។

ដើម្បីទទួលស្គាល់និងលើកតន្កើងអ្នកនិពន្ធនិងក្រុមអ្នកនិពន្ធដែលមានវណ្ណកម្មឆ្នើម សមូហភាពបុគ្គលដែលមានការរួមចំណែកទៅក្នុងសកម្មភាពផ្សព្វផ្សាយអំពីការងារកសាងបក្ស កសាង ប្រព័ន្ធនយោបាយរបស់ទីក្រុង កសាងវប្បធម៌របស់ជនហាណូយអរិយធម៌នោះ គណៈកម្មា ធិការបក្សទីក្រុងបានបំផុសការប្រឡងសារព័តមានស្តីពីកសាងវប្បធម៌ជនហាណូយអរិយធម៌ លើកទី ១ ឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ