បំផុសយុទ្ធនាការសកម្មភាពដើម្បីលុបបំបាត់អំពើរហឹង្សាចំពោះនារីនិងកុមារី


បំផុសយុទ្ធនាការសកម្មភាពដើម្បីលុបបំបាត់អំពើរហឹង្សាចំពោះនារីនិងកុមារី - ảnh 1
បំផុសយុទ្ធនាការសកម្មភាពដើម្បីលុបបំបាត់អំពើរហឹង្សាចំពោះនារីនិងកុមារី (vietnamplus.vn)

        Vovworld-ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិលុបបំបាត់អំពើរហឹង្សា​ចំពោះ​
នារីនិងកុមារី(ទី២៥វិច្ឆិកា) នាព្រឹកថ្ងៃទី២៣វិច្ឆិកានៅទីក្រុងហាណូយបាន​ប្រព្រឹត្ត​
ទៅពិធីបំផុសយុទ្ធនាការ ចុរធ្វើសកម្មភាពលុបបំបាត់អំពើរហឹង្សាចំពោះនារីនិង​
កុមារ។

        ថ្លែងមតិនៅពិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
​ណាមលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖

“យើងខ្ញុំស្នើរមជ្ឈឹមសមាគមវៀតណាមបន្តម្ចាស់ការសកម្មសហការជាមួយសម្ព័ន្ធ
សមាគមនារីវៀតណាមលាតត្រដាងសកម្មភាពជាក់ស្ដែងសំដៅលើក​កំពស់
មនសិការសំរាប់កម្មភិបាលសមាជិការរបស់ខ្លួនអនុវត្តល្អជាងបង្កាប្រឆាំងអំពើរ
ហឹង្សាក្នុងគ្រួសារ កសាងគ្រួសារសុភមង្គល់។​យើងជឿជាក់ថា ដោយការ​ខំប្រឹង
ប្រែងរបស់រដ្ឋាភិបាល ស្ថាប័នផ្នែកនិងសង្គមទាំងមូលនឹងទទួលបាន​លទ្ធផលល្អ
ថែមទៀត រួមចំណែកធ្វើឲ្យគ្រួសារវៀតណាមក្លាយទៅជាគ្រឹះស្ថាន​សង្គមរឹងមាំ
សំរាប់វៀតណាមអភិវឌ្ឍន៍យ៉ាងលឿនចីរភាពក្នុងសតវត្សទី២១៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ