បំផុសយុទ្ធនាការសម្អាតពិភពលោកឆ្នាំ២០១៤

បំផុសយុទ្ធនាការសម្អាតពិភពលោកឆ្នាំ២០១៤ - ảnh 1
បំផុសយុទ្ធនាការសម្អាតពិភពលោកឆ្នាំ២០១៤(http://baothainguyen.org.vn/)

          (VOV)_ពិធីបំផុសយុទ្ធនាការ៖ ចូរធ្វើសកម្មភាព ដើម្បីបរិស្ថានមួយគ្មាន​សំរាម  បានប្រារព្វឡើង នាព្រឹកថ្ងៃទី ២៤ កញ្ញា នៅខេត្ត Thai Nguyen ( ភាគ​ខាង​ជើងវៀត ណាម) ដោយក្រសួងធនធាន និងបរិស្ថានវៀតណាម និងស្ថានទូត​អូស្ត្រាលី​ប្រចាំ
នៅវៀតណាម​រៀបចំឡើង។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងធនធាន​និងបរិ
ស្ថាន​វៀតណាម លោក Bui Cach Tuyen បានអំពាវនាវអោយ​បណ្ដាគ្រប់ក្រសួង​ 
ស្ថាប័ន​អង្គការ បុគ្គល និងអង្គភាពអាជីវកម្ម រួមជាមួយបណ្ដាខេត្ត ទីក្រុងមានសកម្ម
ភាព ជាក់ស្ដែងនានា ដើម្បីការពារបរិស្ថាន។ ទន្ទឹមនឹងនោះ បន្តយកចិត្តទុកដាក់ថែម
ទៀត  ចំពោះការងារឃោសនា លើកកំពស់មនសិការ​ ការយល់ដឹងអំពីកិច្ចការពារ
បរិស្ថាន …លៗ

          យុទ្ធនាការធ្វើអោយពិភពលោកស្អាតជាង ត្រូវបានអូស្ត្រាលីបំផុសឡើង នាឆ្នាំ
១៩៩៣ និងបានកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ បំផុសឡើងលើទូទាំងពិភព
លោក នឹងរៀបចំឡើងនាសប្ដាហទី៣ ខែកញ្ញាជាប្រចាំឆ្នាំ។ វៀតណាមចូលរួមយុទ្ធ
នាការនេះ​ចាប់ពីឆ្នាំ ១៩៩៤មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ