បំផុសសេចក្ដីប្រាថ្នា ភាពក្លៀវក្លារបស់យុវជនដើម្បីកសាងប្រទេសជាតិ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៦៥ទិវាបង្កើតសម្ព័ន្ធសមាគមន៍យុវជនវៀតណាម ឆ្លើយបទសម្ភាសន៍ជាមួយវិទ្យុសម្លេង វៀតណាម លោក Nguyen Ngoc Luong ប្រធាន សម្ព័ន្ធសមាគមន៍យុវជនវៀតណាម បានអះអាងថា ដោយការស្នងបន្តប្រពៃណីក្នុង អឡុងពេល៦៥ឆ្នាំកន្លងមក យុវជនវៀតណាមជានិច្ចកាលឈានមុខគេ ត្រៀមខ្លួន ជាស្រេចលះបង់ ទទួលភារកិច្ចនៅគ្រប់ទីកន្លែងដែលលំបាក គ្រប់រណសិរ្សដែលប្រជាជន មាតុភូមិត្រូវការ។
បំផុសសេចក្ដីប្រាថ្នា ភាពក្លៀវក្លារបស់យុវជនដើម្បីកសាងប្រទេសជាតិ - ảnh 1ក្នុងឱកាសរំលឹកខួបលើកទី៦៥ទិវាបង្កើតសម្ព័ន្ធសមាគមន៍យុវជនវៀតណាម ខេត្ត Long An បានរៀបចំវេទិកា "យុវជន សិស្សានុសិស្ស និស្សិត Long An ចាប់ផ្ដើមអាជីវកម្មក្នុងវិស័យនវានុវត្តភាព"។
ថ្ងៃទី១៥ ខែតុលា ជាថ្ងៃខួបគម្រប់ ៦៥ ឆ្នាំនៃទិវាប្រពៃណីរបស់សម្ព័ន្ធសមាគមន៍ យុវជនវៀតណាម (១៥ តុលា ១៩៥៦ - ១៥ តុលា ២០២១)។ ត្រូវបានកសាងនិង អភិវឌ្ឍន៍អស់រយៈពេល៦៥ឆ្នាំកន្លងមក សម្ព័ន្ធសមាគមន៍យុវជនវៀតណាមកាន់តែ សក្តិសមជាអង្គការសង្គមដ៏ទូលំទូលាយរបស់យុវជននិងអង្គការយុវជនវៀតណាម ស្នេហាជាតិ មានឧត្តមគតិរបស់បក្សកុម្មុយនិស្តវៀតណាម ប្រមូលផ្ដុំ សាមគ្គីយុវជន វៀតណាមនៅទាំងក្នុងនិងក្រៅប្រទេស។
ក្នុងឱកាសរំលឹកខួបលើកទី៦៥ទិវាបង្កើតសម្ព័ន្ធសមាគមន៍យុវជនវៀតណាម ឆ្លើយបទសម្ភាសន៍ជាមួយវិទ្យុសម្លេងវៀតណាម លោក Nguyen Ngoc Luong ប្រធាន សម្ព័ន្ធសមាគមន៍យុវជនវៀតណាម បានអះអាងថា ដោយការស្នងបន្តប្រពៃណីក្នុង អឡុងពេល៦៥ឆ្នាំកន្លងមក យុវជនវៀតណាមជានិច្ចកាលឈានមុខគេ ត្រៀមខ្លួន ជាស្រេចលះបង់ ទទួលភារកិច្ចនៅគ្រប់ទីកន្លែងដែលលំបាក គ្រប់រណសិរ្សដែលប្រជាជន មាតុភូមិត្រូវការ។ លោក Nguyen Ngoc Luong មានប្រសាសន៍ថា៖
“ក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ-១៩នាពេលកន្លងទៅ លេចធ្លោបំផុតគឺចលនា “ខ្ញុំស្នេហាមាតុភូមិរបស់ខ្ញុំ” ក្នុងនោះកម្លាំងយុវជនបានឈានមុខគេក្នុងការឃោសនា ផ្សព្វផ្សាយពីគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋអំពី ការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។ យុវជនក៏មានគំនិតផ្ដួចផ្ដើមថ្មីជាច្រើន ក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។ អង្គការយុវជន សមាគមន៍យុវជន និង យុវជនម្នាក់ៗត្រៀមខ្លួនជាស្រេចទៅកាន់តំបន់ផ្ទុះជម្ងឺ ដើម្បីគាំទ្រការងារបង្ការទប់ ស្កាត់ជម្ងឺរាតត្បាត នាំឲ្យជីវភាពរស់នៅវិលត្រឡប់ទៅរកស្ថានភាពធម្មតាបែបគន្លងថ្មី។ លើសពីនេះទៅទៀត សមាគមន៍ក៏បានខិតខំប្រឹងប្រែងធ្វើសង្គមភាវូបនីយកម្មនូវប្រភព ធនធាននានា ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននិងបណ្ដាមិត្តយុវជន កុមារលើទូទាំង ប្រទេសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ