បោះពុម្ពសៀវភៅស្ដីពីរដ្ឋធម្មនុញ្ញវៀតណាមក្នុងដំណាក់កាលថ្មី

បោះពុម្ពសៀវភៅស្ដីពីរដ្ឋធម្មនុញ្ញវៀតណាមក្នុងដំណាក់កាលថ្មី - ảnh 1

(VOVworld) - នាព្រឹកថ្ងៃទី៥ កញ្ញា ទស្សនាវដ្ដីស្រាវជ្រាវនិតិបញ្ញាត្តិចំណុះ
វិទ្យាស្ថានស្រាវជ្រាវនិតិបញ្ញតិ្តនៃគណៈកម្មាធិការអចិន្រ្តៃរដ្ឋសភាវៀតណាម បាន
បោះពុម្ពសៀវភៅដោយចំណងជើងថា រដ្ឋធម្មនុញ្ញរបស់សាធារណៈរដ្ឋសង្គមនិយម
វៀតណាម-មូលដ្ឋាននយោបាយគតិយុត្តសំរាប់ការងារផ្លាស់ប្ដូរថ្មីប្រទេសជាតិក្នុង
ដំណាក់កាលថ្មី។សៀវភៅនេះ​បានប្រមូលផ្ដុំវិភាគនូវបណ្ដាចំណុចថ្មីដ៏សំខាន់នៃ
រដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិមនុស្ស ការរៀបចំក្បាលម៉ាស៊ីនរដ្ឋ រដ្ឋអំណាចនៅតំបន់និងក្រុម
ប្រឹក្សាបោះឆ្នោតជាតិជាដើម។
តាមអនុប្រធានរដ្ឋសភាលោក Uong Chu Luu ថាការបោះពុម្ពសៀវភៅនេះ បាន
បង្ហាញការទទួលខុសត្រូវខ្ពស់ក្នុងការងារលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញតាមសេចក្ដី
សម្រេចចិត្តរបស់រដ្ឋសភា។ដោយឈរលើការវិភាគ ប្រៀបធៀប អធិប្បាយ បណ្ដាអ្នក
និពន្ធ ក៏ផ្ដល់សំណើរជាក់ស្ដែងសំរាប់កិច្ចការកសាង កែប្រែក្រមច្បាប់អំពីការរៀបចំ
ក្បាល់ម៉ាស៊ីនរដ្ឋ និងក្រមច្បាប់នានាតាមស្មារតី ខ្លឹមសារនៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ