បោះពុម្ភផ្សាយ “សៀវភៅកំណត់ត្រាសម័យសង្គ្រាមវៀតណាម”

(VOVWORLD) - មិត្តអ្នកអាននៅក្នុងនិងក្រៅប្រទេសធ្លាប់បានស្គាល់ដល់សៀវភៅ កំណត់ត្រាដ៏ល្បីល្បាញដោយចំណងជើងថា “អាយុ២០ឆ្នាំជារៀងរហូត” របស់យុទ្ធជនពលី Nguyen Van Thac និង “សៀវភៅកំណត់ត្រា Dang Thuy Tram” របស់វីរជន យុទ្ធជនពលី វេជ្ជបណ្ឌិត Dang Thuy Tram។
បោះពុម្ភផ្សាយ “សៀវភៅកំណត់ត្រាសម័យសង្គ្រាមវៀតណាម”  - ảnh 1សៀវភៅកំណត់ត្រាសម័យសង្គ្រាមនេះជាការរួមបញ្ចូលនៃកំណត់ត្រារបស់ឥស្សរជនជាច្រើន (រូបថត៖ kinhtedothi.vn)

  ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវារំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥-ថ្ងៃទី៣០ មេសា ឆ្នាំ២០២០) រោងបោះពុម្ភផ្សាយសមាគមន៍អ្នកអក្សរសាស្ត្រវៀតណាមបាន សហការជាមួយមូលនិធិអាយុ២០ឆ្នាំជារៀងរហូត បោះពុម្ភផ្សាយ “សៀវភៅ កំណត់ត្រាសម័យសង្គ្រាមវៀតណាម” ចំនួន៤ក្បាល ដោយមាន១០០០ ទំព័រក្នុងក្បាល់នីមួយៗ និងអ្នកនិពន្ធជាង៣០នាក់។

        មិត្តអ្នកអាននៅក្នុងនិងក្រៅប្រទេសធ្លាប់បានស្គាល់ដល់សៀវភៅ កំណត់ត្រាដ៏ល្បីល្បាញដោយចំណងជើងថា “អាយុ២០ឆ្នាំជារៀងរហូត” របស់យុទ្ធជនពលី Nguyen Van Thac និង “សៀវភៅកំណត់ត្រា Dang Thuy Tram” របស់វីរជន យុទ្ធជនពលី វេជ្ជបណ្ឌិត Dang Thuy Tram។ ក្រៅ ពីនោះ ក្នុងស៊េរី “សៀវភៅកំណត់ត្រាសម័យសង្គ្រាមវៀតណាម” នៅ មានសៀវភៅកំណត់ត្រារាប់សិបក្បាល់ផ្សេងទៀត។

        អ្នកអក្សរសាស្ត្រ Dang Vuong Hung ប្រធានអ្នកនិពន្ធនៃស៊េរីសៀវភៅ នេះ បានឲ្យដឹងថា អ្វីគ្រប់បែបយ៉ាងដែលយើងអាននៅក្នុងសៀវភៅនេះ សុទ្ធតែជាការពិត ជាមនុស្សពិត អាស័យដ្ឋានពិត ការងារពិតនិងចំណាប់ អារម្មណ៍ពិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ