បុព្វជិតនិងបូជាចារ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅខេត្ត Binh Duong

(VOVWORLD) - បន្ទាប់ពីពិធីចាកចេញ ក្រុមស្ម័គ្រចិត្តបានចូលដោយផ្ទាល់នៅ “តំបន់ក្រហម” នៃទីរួមខេត្ត Tan Yen  ជាកន្លែងស្ថានភាពឆ្លងរាលដាលជំងឺកូវីដ -១៩ មានភាពស្មុគស្មាញនាពេលកន្លងមក ដើម្បីជួយដល់វិស័យសុខាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត។

នៅថ្ងៃទី ១៥ ខែសីហា គណៈកម្មាធិការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ របស់ខេត្ត Binh Duong បានរៀបចំពិធីចេញដំណើរជូនអ្នកស្ម័គ្រចិត្តប្រមាណ ២០០ នាក់ដែលជាបុព្វជិត បូជាចារ្យនិងសាសនិកជន ទៅចូលរួមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ នៅក្នុងខេត្ត។ បន្ទាប់ពីពិធីចេញដំណើរ ក្រុមស្ម័គ្រចិត្តបានចូលដោយផ្ទាល់នៅ “តំបន់ក្រហម” នៃទីរួមខេត្ត Tan Yen  ជាកន្លែងស្ថានភាពឆ្លងរាលដាលជំងឺកូវីដ-១៩ មានភាពស្មុគស្មាញនាពេលកន្លងមក ដើម្បី ជួយដល់វិស័យសុខាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត។

រហូតមកដល់ពេលនេះ Binh Duong បានកត់ត្រាករណីឆ្លងកូវីដ ១៩ ជាង ៤១.០០០ ករណីនៅក្នុងតំបន់។ ថ្នាក់ដឹកនាំខេត្តបានអំពាវនាវឱ្យសង្គមទាំងមូលស្រុះចិត្តគំនិតនិងរួមដៃគ្នារុញថយក្រោយជំងឺរាតត្បាតនេះឱ្យបានឆាប់ដើម្បីមណ្ឌលឧស្សាហកម្មនេះត្រលប់ទៅរកស្ថានភាពធម្មតាថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ