ប៊ីយ៉ាវៀតណាមដណ្ដើមបានជើងឯកពិភពលោក

(VOVWORLD) - ក្នុងប្រវត្តិសាស្ត្ររយៈពេល ៩៥ ឆ្នាំនៃពាន់រង្វាន់ប៊ីយ៉ាពិភពលោក Three-cushion billiardsនោះមានតែបីដងប៉ុណ្ណោះដែលវគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តិទៅជាមួយគូប្រកួតទាំងពីរមកពីប្រទេសតែមួយ នោះគឺអាហ្សង់ទីននាឆ្នាំ ១៩៣៨ បែលហ្សិកនាឆ្នាំ ២០១៧ និងវៀតណាមនាឆ្នាំ ២០២៣។
ប៊ីយ៉ាវៀតណាមដណ្ដើមបានជើងឯកពិភពលោក - ảnh 1ប៊ីយ៉ាវៀតណាមដណ្ដើមបានជើងឯកពិភពលោក

កីឡាករ Bao Phuong Vinh បានឈ្នះលើកីឡាករ Tran Quyet Chien ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រទូនៃពាន់រង្វាន់ Three-cushion billiards ពិភពលោក។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី ១០ កញ្ញានៅទីក្រុង Ankara ប្រទេសទួរគី កីឡាករ Bao Phuong Vinh ទទួលបានជ័យជំនះលើកីឡាករ Tran Quyet Chien ក្នុងលទ្ធផល ៥០-៣៤ បន្ទាប់ពីទឹកទី ៣៣។

ក្នុងប្រវត្តិសាស្ត្ររយៈពេល ៩៥ ឆ្នាំនៃពាន់រង្វាន់ប៊ីយ៉ាពិភពលោក Three-cushion billiardsនោះមានតែបីដងប៉ុណ្ណោះដែលវគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តិទៅជាមួយគូប្រកួតទាំងពីរមកពីប្រទេសតែមួយ នោះគឺអាហ្សង់ទីននាឆ្នាំ ១៩៣៨ បែលហ្សិកនាឆ្នាំ ២០១៧ និងវៀតណាមនាឆ្នាំ ២០២៣។

សូមបញ្ជាក់ដែរថាពាន់រង្វាន់ប៊ីយ៉ាជើងឯកពិភពលោកមានតែកីឡាករជួរមុខនៅលើ
ពិភពលោក ហើយប្រព្រឹត្តិទៅប្រចាំឆ្នាំ។ ពាន់រង្វាន់ឆ្នាំនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែកញ្ញានៅទីក្រុង Ankara ប្រទេសទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ