ប៉េរូក្លាយទៅជាប្រទេសទី ៨ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP

(VOVWORLD) - ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះសំដៅបង្កើតមូលដ្ឋានគតិយុត្តិ ដើម្បីពង្រីកបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូដទៃទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ប៉េរូក្លាយទៅជាប្រទេសទី ៨ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP - ảnh 1ប្រធានាធិបតីប៉េរូលោក Francisco Sagasti បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង CPTPP 
(ប្រភព៖ andina.pe)

នាថ្ងៃទី ២១ ខែកក្កដា រដ្ឋសភាប៉េរូបានអនុម័តជាផ្លូវការលើ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយទទួលបានសំឡេងឆ្នោតគាំទ្រ ៩៧ សម្លេង ដូច្នេះ នាំប្រទេសអាមេរិកខាងត្បូងនេះក្លាយទៅជាប្រទេសទី ៨ ដែលបានផ្ដល់សច្ចាប័នលើឯកសារនេះ សំដៅបង្កើតមូលដ្ឋានគតិយុត្តិ ដើម្បីពង្រីកបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូដទៃទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្រៅប្រទេស និងទេសចរណ៍ប៉េរូលោក Claudia Cornejo បានវាយតម្លៃថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ គឺមានអត្ថន័យជាយុទ្ធសាស្ត្រ ដោយអនុញ្ញាតឱ្យអង្គភាពអាជីវកម្មប៉េរូទាក់ទងផ្ទាល់ជាមួយទីផ្សាររបស់ប្រទេសហត្ថលេខីចំនួន ១១ នៃ កិច្ចព្រមព្រៀង CPTPP ដោយមានចំនួនប្រជាជនជាង ៥០០ លាននាក់ ស្រូបយក ១,៥ % នៃទំហំពាណិជ្ជកម្មសរុបនៃសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ