ប្រកាសការបង្កើតបណ្តាញញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

(VOVWORLD) - ពិធីប្រកាសបង្កើតបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប ទើបនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung និងមជ្ឈមណ្ឌលជាតិនវានុវត្តន៍ (ក្រសួងផែនការ និងវិនិយោគ) ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានរួមគ្នារៀបចំ។ 
ប្រកាសការបង្កើតបណ្តាញញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប - ảnh 1បណ្តាញ VINEU មានបេសកកម្មកសាង ផ្សព្វផ្សាយ និងតភ្ជាប់សហគមន៍បញ្ញវន្តវៀតណាមជាសាកល ហើយភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការ និងប្តេជ្ញានាំយកតម្លៃជាក់ស្តែងជូនវៀតណាម (រូបថត៖ NIC)

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីទទួលស្គាល់សកម្មភាពរបស់បណ្តាញនវានុវត្តន៍វៀត ណាមនៅអឺរ៉ុប (VINEU) ដោយមានគោលបំណងប្រមូលផ្តុំ និងតភ្ជាប់បញ្ញវន្ត និងអ្នកជំនាញការវៀតណាម ដើម្បីចូលរួមក្នុងការជំរុញនិងអភិវឌ្ឍន៍ឧស្សាហកម្មថ្មី សកម្មភាពច្នៃប្រឌិតរវាងវៀតណាមនិងបណ្តាប្រទេសអឺរ៉ុប។ បណ្តាញ VINEU គឺជាអង្គការមិនរកប្រាក់ចំណេញដែលបានបង្កើតឡើងនៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅថ្ងៃទី 16 ខែតុលា។ បណ្តាញនេះមានចក្ខុវិស័យដើម្បីក្លាយជាអង្គការតភ្ជាប់ដ៏ធំមួយនៃសហគមន៍បញ្ញវន្ត និងអ្នកជំនាញវៀតណាម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម តាមរយៈការច្នៃប្រឌិតថ្មី និងវិទ្យាសាស្ត្រ -បច្ចេកវិទ្យា។

បណ្តាញ VINEU កំណត់បេសកកម្មដូចខាងក្រោម៖ កសាង ផ្សព្វផ្សាយ និងតភ្ជាប់សហគមន៍បញ្ញវន្តវៀតណាមពិភពលោក; កិច្ចសហប្រតិបត្តិការ និងការយកចិត្តទុកដាក់នាំមកនូវតម្លៃជាក់ស្តែងដល់វៀតណាម។ បណ្តាញ VINEU អនុវត្តសកម្មភាពសំខាន់ៗរួមមានៈ ការប្រឹក្សា-បណ្តុះបណ្តាល ទំនាក់ទំនងវិនិយោគ-អាជីវកម្ម; អភិវឌ្ឍសហគមន៍បញ្ញវន្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ បណ្តាញនេះនឹងភ្ជាប់ និងសម្របសម្រួលជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ ដើម្បីដាក់ពង្រាយសកម្មភាពនវានុវត្តន៍ក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ