ប្រកាសការស្រាវជ្រាវគំនិតផ្ដួចផ្ដើមដៃគូរដ្ឋាភិបាលបើកចំហរ

(VOVWORLD) - នាថ្ងៃទី២១ ខែកុម្ភៈ នៅរដ្ឋធានីហាណូយ អង្គការឆ្ពោះទៅតម្លាភាព (TT) វៀតណាម បានរៀបចំសិក្ខាសាលាប្រកាសការស្រាវជ្រាវគំនិតផ្ដួចផ្ដើមដៃគូរដ្ឋា ភិបាលបើកចំហរ (OGP) ជួយឧបត្ថម្ភវៀតណាមអនុវត្តន៍គោលដៅអភិវឌ្ឍប្រកប ដោយចីរភាព (SDGs)។
ប្រកាសការស្រាវជ្រាវគំនិតផ្ដួចផ្ដើមដៃគូរដ្ឋាភិបាលបើកចំហរ - ảnh 1ទិដ្ឋភាពនៃពិធីប្រកាសការស្រាវជ្រាវគំនិតផ្ដួចផ្ដើមដៃគូរដ្ឋាភិបាលបើកចំហរ

OGP ជាគំនិតផ្ដួចផ្ដើមអន្តរជាតិដែលត្រូវបានបង្កើត ឡើងកាលពីឆ្នាំ២០១១ដោយប្រទេសចំនួន៨រួមមានអង់គ្លេស ន័រវេស អាមេរិក មិចស៊ីកូ ប្រេស៊ីល អាហ្វ្រិកខាងត្បូង ហ្វីលីពីន ឥណ្ឌូនេស៊ីនិងអង្គការសង្គមអន្តរ ជាតិចំនួន៩ទៀត។ នាបច្ចុប្បន្ន OGP មានការចូលរួមរបស់ប្រទេសចំនួន៧៩និង អាជ្ញាធរនៃតំបន់ចំនួន២០។

        នៅសិក្ខាសាលានេះ តំណាងអង្គការឆ្ពោះទៅតម្លាភាពនិងអ្នកជំនាញជាតិ និងអន្តរជាតិបានបង្ហាញលទ្ធផលស្រាវជ្រាវ ហើយពិភាក្សាអំពីដៃគូ OGP ដើម្បី ការអភិវឌ្ឍដោយចីរភាពរបស់វៀត ណាម ក៏ដូចជាលទ្ធភាពវៀតណាមចូលរួម OGP ផងដែរ។ ទោះបីមិនទាន់ជាសមាជិកនៃ OGP នៅឡើយ ប៉ុន្តែរាល់គោល ការណ៍របស់ OGP (សាធារណៈ តម្លាភាព គណនេយ្យភាព និងការចូលរួមរបស់ ប្រជា ជន) ត្រូវបានរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ជានិច្ច។ វៀតណាមក៏ កំពុងពង្រឹងនិងសុក្រិតក្របខ័ណ្ឌគតិយុត្តស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយ ព្រមទាំងជំរុញការកសាងរដ្ឋាភិបាលអេឡិច ត្រូនិកនិងការកែទម្រង់រដ្ឋ បាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ