ប្រកាសច្រកទ្វារអន្តរជាតិដំបូងនៅខេត្ត Cao Bang

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ធ្នូ នៅច្រកទ្វារព្រំដែន Tra Linh ស្រុក Trung Khanh ខេត្ត Cao Bang បានប្រព្រឹត្តទៅពិធីប្រកាសដំឡើងច្រកព្រំដែន Tra Linh (វៀតណាម) - Longbang (ចិន) ទៅជាច្រកទ្វារអន្តរជាតិ។

ប្រកាសច្រកទ្វារអន្តរជាតិដំបូងនៅខេត្ត Cao Bang - ảnh 1គណៈប្រតិភូនៃប្រទេសទាំងពីរចុចប៊ូតុងដំឡើងច្រកទ្វារព្រំដែនអន្តរជាតិ Tra Linh ក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវការដំបូងគេនៅលើខ្សែព្រំដែនប្រវែងជាង ៣៣០ គីឡូម៉ែត្រក្នុងខេត្ត Cao Bang  (រូបថត៖ VOV)

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត Cao Bang (វៀតណាម) និងតំបន់ស្វយ័ត Guangxi Zhuang (ចិន)។ ដូច្នេះ ច្រកទ្វារព្រំដែនអន្តរជាតិ Tra Linh នឹងជាច្រកទ្វារអន្តរជាតិដំបូងគេនៅតាមខ្សែព្រំដែនប្រវែងជាង៣៣០គីឡូម៉ែត្រក្នុងខេត្ត Cao Bang។ លោក Nguyen Trung Kien ប្រធានការិយាល័យគ្រប់គ្រងច្រកទ្វារព្រំដែន Tra Linh ក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Cao Bang បានវាយតម្លៃថា៖

“ការដំឡើងទៅជាច្រកទ្វារព្រំដែនអន្តរជាតិនឹងក្លាយជាអត្ថប្រយោជន៍ដ៏ធំសម្រាប់ Cao Bang ក្នុងសកម្មភាពពាណិជ្ជកម្មតាមព្រំដែន។ សម្រាប់ការឆ្លងដែន នឹងជួយសម្រួលដល់ការចូលនិងចេញសម្រាប់ប្រជាជនពីប្រទេសទីបីតាមរយៈច្រកទ្វារ Tra Linh។ ជាមួយនឹងទំនិញ សកម្មភាពនាំចូល និងនាំចេញនឹងមានភាពរស់រវើក ដោយមានប្រភេទទំនិញចម្រុះកាន់តែច្រើន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ