ប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២

(VOVWORLD) - នាថ្ងៃទី ១ សីហា នៅទីក្រុង Can Tho សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានប្រារព្ធពិធីប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំ នៃតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២ (AMDER ២០២២)។
ប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២ - ảnh 1លោក Pham Tan Cong ប្រធាន VCCI ថ្លែងក្នុងពិធីប្រកាស (រូបថត៖ TTXVN)

របាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០២២ ជាមួយប្រធានបទ “ផ្លាស់ប្តូរគំរូនៃការអភិវឌ្ឍ និងការធ្វើផែនការរួមបញ្ចូលគ្នា” ផ្តោតលើការសិក្សាគំរូនៃការផ្លាស់ប្តូរកសិកម្ម ការវាយតម្លៃ ផលប៉ះពាល់នៃផែនការរួមបញ្ចូលគ្នានៃតំបន់ដីសណ្ដទន្លេ Cuu Long ក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យ ២០៥០។

របាយការណ៍ប្រចាំឆ្នាំត្រូវបានរៀបចំឡើងតាមរចនាសម្ព័ន្ធដូចជា៖ ទិដ្ឋភាពទូទៅនៃពិភពលោក និងសេដ្ឋកិច្ចក្នុងប្រទេស; បច្ចុប្បន្នភាពសេដ្ឋកិច្ចនៃតំបន់ដីសណ្ដទន្លេ Cuu Long និងគោលដៅផ្តោតលើប្រធានបទដែលបានជ្រើសរើស ជាពិសេសមានសារៈសំខាន់សម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long។ លទ្ធផលស្រាវជ្រាវបង្ហាញថា ចំណុចភ្លឺធំបំផុតរបស់តំបន់ដីសណ្ដទន្លេ Cuu Long  ក្នុងរយៈពេលពីរឆ្នាំ ២០២០-២០២១ គឺវិស័យកសិកម្ម។ ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២១ ក៏ដោយ ក៏វិស័យកសិកម្មរបស់តំបន់ដីសណ្តទន្លេ Cuu Long នៅតែកើនឡើងយ៉ាងខ្លាំង (៣.៤%) ដែលខ្ពស់ជាងមធ្យមភាគជាតិ។ ការនាំចេញកសិផល និងជលផលរបស់តំបន់ដីសណ្តទន្លេ Cuu Long ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាអតិរេកពាណិជ្ជកម្មរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ