ប្រកាសលទ្ធផលសំអាតតំបន់ដីមានជាតិគីមី Dioxin នៅព្រលានយន្តហោះ Da Nang

ប្រកាសលទ្ធផលសំអាតតំបន់ដីមានជាតិគីមី Dioxin នៅព្រលានយន្តហោះ Da Nang - ảnh 1
ប្រកាសលទ្ធផលសំអាតតំបន់ដីមានជាតិគីមី Dioxin នៅព្រលានយន្តហោះ Da Nang

(VOV)_នាពេលថ្មីៗនេះ នៅទីក្រុង Da Nang បានប្រព្រឹត្តទៅពិធីប្រកាស ​លទ្ធផល
សំអាតតំបន់ដីមានសារធាតុគីមី​ Dioxin នៅព្រលានយន្តហោះ Da Nang ប្រកបដោយ
ជោគជ័យ។ នេះគឺជាកម្មវិធីស្ថិតនៅក្នុងក្របខ័ណ្ឌគំរោងការណ៍សហប្រតិបត្តិការរវាង
ក្រសួងការពារប្រទេសវៀតណាម និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក ( USAID )
គ្រប់គ្រង។ ថ្លែងមតិនៅទីនេះ ​ឧត្តមសេនីយ៍ឯក​ Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រ
សួងការពារប្រទេសវៀតណាម បានអះអាងថា៖

          “ បញ្ហាសំខាន់បំផុត របសគំរោងការណ៍ធំដូច្នេះគឺថវិកា គឺបានសម្រេច​ជា​សារ
វ័ន្តហើយ។ ទីពីរគឺបញ្ហាអំពីបច្ចេកវិទ្យា គឺយើងបានមានបទពិសោធន៍។ ដូច្នេះ ​យើង
អាចជឿជាក់ថា៖គំរោងការណ៍នេះនឹងបានអនុវត្តប្រកបដោយល្អប្រសើរ។”

          ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចាត់​ទុក​ថា​៖
​កិច្ចសហប្រតិបត្តិការជំនេះពុះពារលើផលវិបាកដោយសង្គ្រាម ជាពិសេសគឺជាតិគីមី
ពុល បានក្លាយទៅជាខ្លឹមសារសំខាន់ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ​វៀតណាម
និងអាមេរិក។ គំរោងការណ៍សំអាតជាតិគីមីពុល Dioxin នៅ​ព្រលាន​យន្តហោះ Da
Nang ដើរតួនាទីស៏សែនសំខាន់ បង្ហាញនូវការយល់ដឹង​ និងសកម្មភាពរបស់រដ្ឋាភិ
បាលនៃប្រទេសទាំងពីរ អំពីកិច្ចសហប្រតិបត្តិការជំនេះពុះពារទៅលើផលវិបាលនៃ
សង្គ្រាម ឆ្ពោះទៅអនាគតដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរ ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ