ប្រកាសសន្ទស្សន៍វាយតម្លៃអំពីកម្រិតអភិវឌ្ឍន៍សហគ្រាស

(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែតុលា នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vuong Dinh Hue បានអញ្ជើញធ្វើជាអធិបតីនៅក្នុងសន្និសីទ កាសែតប្រកាសសន្ទស្សន៍វាយតម្លៃអំពីកម្រិតអភិវឌ្ឍន៍សហគ្រាសនៅទូទាំង ប្រទេសនិងតំបន់នានាក្នុងឆ្នាំ២០១៧។ នេះជាលើកដំបូងដែលសន្ទស្សន៍ប្រភេទ នេះត្រូវបានប្រកាស។
ប្រកាសសន្ទស្សន៍វាយតម្លៃអំពីកម្រិតអភិវឌ្ឍន៍សហគ្រាស - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ថ្លែងនៅសន្និសីទកាសែត (រូបថត៖ enternews.vn)


ក្រុមសន្ទស្សន៍វាយតម្លៃអំពីកម្រិតអភិវឌ្ឍន៍សហគ្រាសនៅទូទាំងប្រទេស និងតំបន់នានាឆ្នាំ២០១៧និងដំណាក់កាល២០១០-២០១៧ ត្រូវបានអគ្គនាយក ដ្ឋានស្ថិតិចងក្រង់ឡើងនិងប្រកាសដោយមានសន្ទស្សន៍ស្នូលចំនួន១០។ សន្ទស្សន៍ ដំបូងគឺ សហគ្រាសកំពុងធ្វើសកម្មភាពនាបច្ចុប្បន្ន។ បន្ទាប់នោះគឺសន្ទស្សន៍ស្ដីពី សហគ្រាសដែលបានបង្កើតថ្មី សហគ្រាសស្ដារសកម្មភាពឡើងវិញ សហគ្រាស បញ្ឈប់សកម្មភាព សហគ្រាសរំសាយ ពលករនៃសហគ្រាស ដើមទុនសម្រាប់ ផលិតកម្មអាជីវកម្ម ប្រាក់ចំណូល ប្រាក់ចំណេញមុនការបង់ពន្ធនិងការរួមវិភាគ ទានទៅក្នុងថវិកា ហើយសន្ទស្សន៍ចុងក្រោយនោះគឺប្រាក់ចំណូលរបស់ពលករ។

        ថ្លែងនៅសន្និសីទកាសែតនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានឲ្យដឹងថា ក្រុមសន្ទស្សន៍នេះជាមូលដ្ឋានដ៏ល្អដើម្បីស្ថាប័នរដ្ឋនិងតំបន់នានា ស្រាវជ្រាវដើម្បីដាក់ចេញគោលនយោ បាយដ៏សមស្របសំដៅអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅមានសហគ្រាសប្រមាណ១លានអង្គភាពនាឆ្នាំ២០២០។ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

        “ដោយឈរលើក្រុមសន្ទស្សន៍នេះ បណ្ដាតំបន់គប្បីវិភាគ វាយតម្លៃអំពីស្ថាន ភាពជាក់ស្ដែងរបស់សហគ្រាសនៅតំបន់ខ្លួន។ ពីនោះ ដាក់ចេញវិធានការនិង ដំណោះស្រាយឲ្យបានសមស្របដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់រដ្ឋា ភិបាល ក៏ដូចជាបន្តកែលំអសមត្ថភាពប្រកួតប្រជែងនៃតំបន់ផងដែរ”។

        សូមគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩តទៅទៀត នាថ្ងៃ១៣ តុលា ជារៀង រាល់ឆ្នាំដែលជាទិវាអាជីវករវៀតណាម អគ្គនាយកដ្ឋានស្ថិតិនឹងប្រកាសក្រុម សន្ទស្សន៍នេះនិងសៀវភៅសស្ដីពីស្ថានភាពជាក់ស្ដែងរបស់សហគ្រាសវៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ