ប្រកាសសៀវភៅ “សេដ្ឋកិច្ចបៃតងសំរាប់ការអភិវឌ្ឍដោយចីរភាពក្នុងបរិបទ បម្រែបម្រួលអាកាសធាតុ”

(VOVWORLD) - នារសៀលថ្ងៃទី១២ មេសា នៅទីក្រុងហាណូយ សមាគមន៍ការពារធម្មជាតិនិងបរិស្ថានវៀតណាម បានរៀបចំពិធីប្រកាសសៀវភៅ “សេដ្ឋកិច្ចបៃតងសំរាប់ការអភិវឌ្ឍដោយចីរភាពក្នុងបរិបទបម្រែបម្រួលអាកាសធាតុ” ដែលបានបោះពុម្ភផ្សាយដោយក្រុមអ្នកនិពន្ធនៃសមាគមន៍អ្នកចងក្រង រោងបោះពុម្ភផ្សាយនយោបាយជាតិ Su that។

សៀវភៅនេះជាលទ្ធផលនៃការធ្វើពលកម្មដោយឧស្សាហ៍ព្យាយាមក្នុងអំឡុងជាង១ឆ្នាំរបស់អ្នកវិទ្យាសាស្ត្រចំនួន២៣នាក់ ក្នុងនោះមានអ្នកនិពន្ធកូរ៉េខាងត្បូងមួយនាក់ផង។

        ដោយទំព័រជិត៧០០សន្លឹក រួមមានជំពូកចំនួន៧ សៀវភៅ “សេដ្ឋកិច្ចបៃតងសំរាប់ការអភិវឌ្ឍដោយចីរភាពក្នុងបរិបទបម្រែបម្រួលអាកាសធាតុ” បានឆ្លុះបញ្ចាំងអំពីបញ្ហាខាងទ្រឹស្ដីនិងស្ថានភាពជាក់ស្ដែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងដែលសាធារណៈមតិកំពុងយកចិត្តទុកដាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ