ប្រគល់កិត្តិនាមវីរៈកងកម្លាំង ប្រដាប់អាវុធប្រជាជនជូនចំពោះទ័ពសក់វែង Ben Tre

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែសីហា ខេត្ត Ben Tre ភាគខាងត្បូង វៀតណាម បានរៀបចំ ពិធីរំលឹកខួប៧៣ឆ្នាំនៃបដិវត្តន៍ខែសីហា ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា និងទទួលកិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនជូនចំពោះសមាសភាពក្រុមនារីរំដោះ កងទ័ពសក់វែងនិងបុគ្គលមួយចំនួនទៀត។
ប្រគល់កិត្តិនាមវីរៈកងកម្លាំង ប្រដាប់អាវុធប្រជាជនជូនចំពោះទ័ពសក់វែង Ben Tre - ảnh 1 លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិនៅពិធីនេះ (រូបថត៖ VOV)

អញ្ជើញចូលរួមពិធីនេះវត្តមានរបស់លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀត ណាមនិងលោកស្រី Dang Thi Ngoc Thinh អនុប្រធានរដ្ឋ វៀតណាម។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានលើក ច្បាស់ថា៖

        “នាងខ្ញុំអំពាវនាវឲ្យកម្មាភិបាល សមាជិកបក្ស និងប្រជាជនទាំងមូលក្នុងខេត្ត ក៏ដូច ជាកុលបុត្រកុលធីតា Ben Tre ដែលកំពុងរស់នៅតំបន់នានាទូទាំងប្រទេស និងនៅឯបរទេស ត្រូវសាមគ្គីគ្នា ពង្រីកប្រពៃណីស្នេហាជាតិ ឧស្សាហ៍ ព្យាយាម ច្នៃប្រឌិតរបស់ជីដូនជីតា ដើម្បីអនុវត្តន៍ការប្រឡងប្រណាំងស្នេហាជាតិ ប្រកបដោយជោគជ័យ។ នាងខ្ញុំជឿជាក់ថា ដោយប្រពៃណីដ៏ភ្លឺស្វាងនោះ បក្ស ភាគនិងប្រជាជនខេត្ត Ben Tre នឹងក្លាយទៅជាខេត្តអភិវឌ្ឍ”។

        ដោយទទួលស្គាល់ការរួមវិភាគទានដ៏ឆ្នើមពិសេសរបស់កងទ័ពសក់វែង តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានប្រគល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនជូនចំពោះសមា សភាពក្រុមនារីរំដោះ កងទ័ពសក់វែង។ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ក៏តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ដើម្បីប្រគល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់ អាវុធប្រជាជនជូនចំពោះបុគ្គលមួយចំនួនដែលមានស្នាដៃឆ្នើមពិសេសក្នុង ការងារនៅខេត្ត Ben Tre ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ