ប្រគល់គ្រឿងឥស្សារិយសមិត្តភាពសំរាប់មិត្តជិតស្និទ្ធរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម

(VOVWORLD) -នាថ្ងៃទី១០សីហា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន និងសមាគមជន រងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ/Dioxin(VAVA) បានរៀបចំពិធីប្រគល់គ្រឿងឥស្សារិយសមិត្តភាព របស់ប្រធានរដ្ឋ ជូនចំពោះលោកស្រី Masako Sakata ជនជប៉ុន អ្នកដឹកនាំរឿង
ប្រគល់គ្រឿងឥស្សារិយសមិត្តភាពសំរាប់មិត្តជិតស្និទ្ធរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម - ảnh 1

ប្រគល់គ្រឿងឥស្សារិយសមិត្តភាពសំរាប់មិត្តជិតស្និទ្ធរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម

នាថ្ងៃទី១០សីហា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន និងសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ/Dioxin(VAVA) បានរៀបចំពិធីប្រគល់គ្រឿងឥស្សារិយសមិត្តភាព របស់ប្រធានរដ្ឋ ជូនចំពោះលោកស្រី Masako Sakata ជនជប៉ុន អ្នកដឹកនាំរឿង និងអ្នកបង្កើតគំរោងការណ៍៖” គ្រាប់ពូជនៃសេចក្ដីសង្ឃឹម”ដោយមានស្នាដៃឆ្នើមក្នុងចលនា៖”ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំ/Dioxin វៀតណាម” រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងជប៉ុន។

          ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកស្រី Masako Sakata ដោយមានតួនាទីជាអ្នកដឹកនាំរឿងខ្សែភាពយន្តឯកសារចំនួន២ ស្ដីអំពីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម។ លោកស្រីបានជួយអោយប្រជាជនជប៉ុន ក៏ដូចជាពិភពលោកយល់ដឹងបន្ថែមអំពីការជះឥទ្ធិពលរបស់ជាតិគីមីពុលពណ៌លឿងទុំ/Dioxin  ជាពិសេសគឺចំពោះកុមារ។ គំរោងការណ៍” គ្រាប់ពូជនៃសេចក្ដីសង្ឃឹម”ដោយលោកស្រីបង្កើតឡើងនោះ បានផ្តល់អាហារូបករណ៍សំរាប់សិស្សានុសិស្ស និស្សិតវៀតណាមចំនួន១០០នាក់ ជាបណ្ដាជនរងគ្រោះដោយជាតិគីមី ពុល ពណ៌លឿងទុំ/Dioxin។

          រីឯ  លោកស្រី Masako Sakata  មានគោលបំណងថា៖ ខ្សែភាពយន្តទាំងពីរនេះនឹងទាក់ទាញបានទស្សនិកជនជាច្រើន ហើយតាមនោះលើកកំពស់ការយល់ដឹងបន្ថែមអំពីផលវិបាកដោយជាតិគីមីពុលពណ៌លឿង ទុំ/Dioxin ហើយសម្ដែងនូវគោលបំណងអំពីពិភពលោកមួយប្រកបដោយល្អប្រសើរថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ