ប្រគល់ទឹកប្រាក់១ពាន់លានដុងសម្រាប់គម្រោងឆ្នើមដែលឈ្នះការប្រឡង ចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតសម្រាប់យុវជននៅជនបទឆ្នាំ២០២០

(VOVWORLD) - ការប្រឡង “គម្រោងចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត សម្រាប់យុវជននៅជនបទ” ឆ្នាំ២០២០ ត្រូវបានមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញសហការជាមួយអង្គភាពពាក់ព័ន្ធនានាបំផុសឡើងចាប់ពីថ្ងៃទី១៥ មិថុនា។
ក្របខ័ណ្ឌមុខសញ្ញាចូលរួមការប្រឡងគឺយុវជនដោយមានអាយុពី១៨ដល់៣៥ឆ្នាំ ហើយមានគម្រោងឬគំនិតផលិតកម្ម អាជីវកម្ម លើវិស័យនានា ដូចជា៖ ដំណាំដាំដុះ ចិញ្ចឹមសត្វ ជលផល រុក្ខកម្ម ឧស្សាហកម្មផ្ទុក កែច្នៃ ភូមិរបរ ឧបករណ៍កសិកម្ម ទេសចរណ៍កសិកម្ម ទេសចរណ៍សហគមន៍ បច្ចេកវិទ្យាព័ត៌មានបម្រើផលិតកម្មនិងការប្រើប្រាស់ផលិតផលកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ