ប្រគល់ពាន​រង្វាន់ចំនួន ៨០ នៅទិវាបុណ្យ​ចាប់ផ្តើម​អាជីវកម្មថ្នាក់​ជាតិ សម្រាប់សិស្សា​នុសិស្ស

(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែមីនា នៅទីក្រុង Hue ក្រសួងអប់រំនិងបណ្តុះបណ្តាល គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងខេត្ត Thua Thien Hue បានសម្របសម្រួលរៀបចំពិធីបិទទិវាបុណ្យចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិសម្រាប់សិស្សានុសិស្ស និងប្រគល់រង្វាន់នៃការប្រកួត "សិស្សានុសិស្សដែលមានគំនិតចាប់ផ្តើមអាជីវកម្ម" លើកទី៥។
ប្រគល់ពាន​រង្វាន់ចំនួន ៨០ នៅទិវាបុណ្យ​ចាប់ផ្តើម​អាជីវកម្មថ្នាក់​ជាតិ សម្រាប់សិស្សា​នុសិស្ស - ảnh 1ពិធីប្រគល់រង្វាន់នៃការប្រកួត "សិស្សានុសិស្សដែលមានគំនិតចាប់ផ្តើមអាជីវកម្ម" លើកទី៥។ (រូបថត៖ VOV)

ការប្រកួតនេះត្រូវបានចាប់ផ្ដើមកាលពីខែវិច្ឆិកាឆ្នាំ២០២២មក។ គណៈកម្មការរៀបចំទទួលបាន ៥០៨ គម្រោង និងបានផ្តល់រង្វាន់ដល់គម្រោងឆ្នើមបំផុតទាំង៨០ ក្នុងនោះរួមមាន៖ រង្វាន់លេខមួយចំនួន១០  រង្វាន់លេខពីរចំនួន២០ និងរង្វាន់លេខបីចំនួន៣០។      

ក្នុងឱកាសនេះដែរ ក្រសួងអប់រំ និងបណ្តុះបណ្តាល បានបំផុសការប្រកួតសម្រាប់សិស្សានុសិស្សដែលមានគំនិតចាប់ផ្តើមអាជីវកម្ម (SV_STARTUP) លើកទី៦ ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ