ប្រគល់ពានរង្វាន់នៃមហោស្រពរូបថតសិល្បៈតំបន់ដីសណ្ដទន្លេ Cuu Long

(VOVWORLD) - នាថ្ងៃទី៤ តុលា នៅខេត្ត Soc Trang បានប្រព្រឹត្តទៅពិធីបូកសរុបនិង ប្រគល់ពានរង្វាន់រូបថតសិល្បៈតំបន់ដីសណ្ដទន្លេ Cuu Long លើកទី៣៥ ឆ្នាំ២០២០។
ក្រោយរយៈពេល២ខែបានបំផុសឡើង (ចាប់ពីខែឧសភាដល់ខែ កក្កដា) មហោស្រពទទួលបានវណ្ណកម្មចំនួន១៨៨២របស់អ្នកនិពន្ធមកពី ខេត្តទាំង១៣នៅតំបន់ដីសណ្ដទន្លេ Cuu Long។ មានវណ្ណកម្មចំនួន២០នៃ ប្រភេទរូបថតពណ៌និងរូបថតសខ្មៅទទួលបានពានរង្វាន់ រួមមានមេដាយ មាស២គ្រឿង មេដាយប្រាក់៤គ្រឿង មេដាយសំរិទ្ធ៦គ្រឿងនិងពានរង្វាន់ លើកទឹកចិត្ត៨ពាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ