ប្រគល់រង្វាន់ច្នៃប្រឌិតបច្ចេកទេសកសិកម្មទូទាំងប្រទេសលើកទី៥

ប្រគល់រង្វាន់ច្នៃប្រឌិតបច្ចេកទេសកសិកម្មទូទាំងប្រទេសលើកទី៥ - ảnh 1
ប្រគល់រង្វាន់ច្នៃប្រឌិតបច្ចេកទេសកសិកម្មទូទាំងប្រទេសលើកទី៥ (VGP)

        Vovworld-ពិធីប្រគល់រង្វាន់ការច្នៃប្រឌិតបច្ចេកទេសកសិកម្មលើកទី៥​បាន​រៀបចំនាថ្ងៃទី៩តុលានៅទីក្រុងហាណូយ។ ការប្រឡងលើកនេះត្រូវបានលាត​ត្រដាងស៊ីជម្រៅដល់បណ្ដាថ្នាក់មូលដ្ឋានសមាគមក៏ដូចជាសមាជិកសមាគម​
កសិករម្នាក់ៗ។​ រង្វាន់ថ្នាក់ទី១នៃការប្រឡងបានប្រគល់ជូនអ្នកនិពន្ធ Ngo Thai
Nguyen។ បណ្ដាដំណោះស្រាយច្នៃប្រឌិតបច្ចេកទេសដែលបានចូលរួមលើក​នេះ​របស់ប្រជាកសិករគឺសម្បូរបែបក្នុងវិស័យជាច្រើនដូចជាដាំដុះ ចិញ្ចឹមសត្វ​ ចិញ្ចឹម
ជលផល ការពារបរិស្ថានជាដើម។ ជាពិសេសដំណោះស្រាយច្នៃប្រឌិតជា​ច្រើន​មានចរិតអនុវត្តខ្ពស់និងការផ្ដើមគំនិតពីស្ថានភាពជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ