បារាំង និងម៉ុងហ្គោលី ជំរុញកិច្ចសហប្រតិបត្តិការថាមពល

(VOVWORLD) - ក្នុងកិច្ចប្រជុំជាមួយសមភាគីម៉ុងហ្គោលីលោក Ukhnaa Khurelsukh ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសង្កត់ធ្ងន់លើអាទិភាពបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីជាមួយម៉ុងហ្គោលី ជាពិសេសគឺលើវិស័យថាមពល។
បារាំង និងម៉ុងហ្គោលី ជំរុញកិច្ចសហប្រតិបត្តិការថាមពល - ảnh 1លោក Emmanuel Macron គឺជាប្រធានាធិបតីបារាំងដំបូងគេដែលធ្វើទស្សនកិច្ចនៅម៉ុងហ្គោលី។ រូបថត៖ Le Monde

នាថ្ងៃទី ២១ ឧសភា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើទស្សនកិច្ចរយៈពេលខ្លីត្រឹមតែប៉ុន្មានម៉ោងទៅកាន់ម៉ុងហ្គោលី។ លោក Emmanuel Macron បានក្លាយទៅជាប្រធានាធិបតីបារាំងដើមដំបូងបានទៅទស្សនាកិច្ចនៅម៉ុងហ្គោលី បន្ទាប់ពីបញ្ចប់កម្មវិធីនៅឯកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុន។

ក្នុងកិច្ចប្រជុំជាមួយសមភាគីម៉ុងហ្គោលីលោក Ukhnaa Khurelsukh ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសង្កត់ធ្ងន់លើអាទិភាពបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីជាមួយម៉ុងហ្គោលី ជាពិសេសគឺលើវិស័យថាមពល។ ប្រមុខរដ្ឋបារាំងមានគោលបំណងថា រដ្ឋាភិបាលម៉ុងហ្គោលីគាំទ្រការផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការដល់សម្ព័ន្ធក្រុមហ៊ុនថាមពលនុយក្លេអ៊ែរបារាំង Orano ដើម្បីអនុវត្តន៍គម្រោងធ្វើអាជីវកម្មអ៊ុយរ៉ាញ៉ូមទ្រង់ទ្រាយធំនៅវាលខ្សាច់ Gobi របស់ម៉ុងហ្គោលី តាមយុទ្ធសាស្ត្រពិពិធកម្មប្រភពផ្គត់ផ្គង់ថាមពល និងធានាអធិបតេយ្យភាពថាមពលរបស់បារាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ