បារាំងកំណត់ពេលវេលាពិភាក្សាអំពីសន្តិភាពនៅមជ្ឈឹមបូព៌ារ


បារាំងកំណត់ពេលវេលាពិភាក្សាអំពីសន្តិភាពនៅមជ្ឈឹមបូព៌ារ - ảnh 1
បារាំងកំណត់ពេលវេលាពិភាក្សាអំពីសន្តិភាពនៅមជ្ឈឹមបូព៌ារ (Image: VNA)

(VOVworld) – នាថ្ងៃទី ២១ មេសា បារាំងប្រកាសនឹងរៀបចំកិច្ចប្រជុំអន្តរជាតិនា
ថ្ងៃទី ៣០ ឧសភាខាងមុខដើម្បីស្តារដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារឡើងវិញ
 ដោយមានការចូលរួមរបស់ប្រទេសនិងអង្គការអន្តរជាតិចំនួន ៣០។ រដ្ឋមន្ត្រីការ
បរទេសបារាំង លោក Jean Marc Ayrault បានឲ្យដឹងថា៖ គោលដៅនៃកិច្ចប្រជុំ
លើកនេះគឺត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អន្តរជាតិមួយដែលនឹងប្រព្រឹត្តទៅ
 នាឆមាស ២ ឆ្នាំ ២០១៦ ក្នុងនោះមានការចូលរួមរបស់អ៊ីស្រាអែល និងប៉ាឡេ
ស្ទីនផង។ រដ្ឋមន្ត្រីការបរទេស Ayrault បានអះអាងថា៖ គ្មានដំណោះ ស្រាយ
ណាមួយសំរាប់ជំលោះនេះឡើយក្រៅពីការបង្កើតរដ្ឋចំនួន​ ២ ដែលរួមរស់ជាមួយ
គ្នាក្នុងសន្តិភាពនិងសន្តិសុខ​នៅរដ្ឋធានី Jerusalem។​ ភាគីទាក់ទិននានា គប្បីធ្វើ
សកម្មភាពភ្លាមមួយរំពិច​ក្នុងកាលៈទេសៈរដ្ឋាភិបាលអ៊ីស្រាអែលកាន់តែស្រពិច
ស្រពិលអំពីដំណោះស្រាយរដ្ឋចំនួន ២ និងប្រជាជនប៉ាឡេស្ទីនកាន់តែ បំបែក
បំបាត់ផ្ទៃក្នុងពីមួយថ្ងៃទៅមួយថ្ងៃ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ