បារាំង-ចិនឯកភាពជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ


បារាំង-ចិនឯកភាពជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ - ảnh 1
បារាំង-ចិនឯកភាពជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ វិច្ឆិកា ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតី
បារាំង លោក Francois Hollande បានឯកភាពបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
លើគ្រប់វិស័យរវាងប្រទេសទាំង ២។ ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក  
Francois Hollande នៅខាងក្រៅសន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍
និងជឿនលឿន (G-20) ដែលបានប្រព្រឹត្តទៅនៅអ៊ូស្ត្រាលី ប្រធានរដ្ឋចិន លោក Xi
Jinping បានឲ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅបារាំងរបស់លោក នាខែ
មិនាកន្លងមក ថ្នាក់ដឹកនាំទាំង ២ រូបបានឯកភាពនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
លើគ្រប់វិស័យចិន-បារាំងលើសម័យកាលថ្មីមួយ។ រី​​ឯកខ្លួនវិញ ប្រធានាធិបតី
Francois Hollande បានប្រកាសថា៖ បារាំងត្រៀមខ្លួនជាស្រេចចែករំលែកព័ត៌មាន
និងសហការជាមួយចិនក្នុងការបង្កាប្រឆាំងនឹងអាសន្នរោគអេបូឡាបញ្ហានុយក្លេអ៊ែរ
របស់អ៊ីរ៉ង់និងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ