បារាំងនិងបែលហ្ស៊ីកជំរុញខ្លាំងយុទ្ធនាការបោសសម្អាតពួកភេរវករ

បារាំងនិងបែលហ្ស៊ីកជំរុញខ្លាំងយុទ្ធនាការបោសសម្អាតពួកភេរវករ - ảnh 1
កងទ័ពនិងប៉ូលីសបែលហ្ស៊ីកនៅតែកំពុងយាមល្បាតទាំងយប់ទាំងថ្ងៃនៅរាជធានីព្រុចសែល
(រូបថត៖AFP)

(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា មេបញ្ជាការប៉ូលីសបារាំង Michel Cadot បានឲ្យដឹង
ថា កម្លាំងសន្តិសុខនៃប្រទេសនេះបានដំណើរការឆែកឆៅជិត៣រយកន្លែងនៅតំបន់
ជាច្រើននៅរដ្ឋធានីប៉ារីសកាលពីកើតមានឡើងការវាយប្រហារភេរវកម្មដ៏បង្ហូរ
ឈាមនាថ្ងៃទី១៣ វិច្ឆិកា កន្លងទៅ។នាថ្ងៃដដែល មន្រ្តីគយមួយនាក់ ត្រូវមុខសញ្ញា
ប្រដាប់អាវុធបាញ់សម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងការរត់ពន្ធសព្វាវុធរបស់កម្លាំង
គយបារាំងនៅទីក្រុង Toulon ភាគខាងជើងបារាំង។

ទាក់ទិនដល់ការប្រយុទ្ធប្រឆាំងភេរវកម្មដែរ ក្នុងយុទ្ធនាការប្រមាញ់ថ្មីបំផុតប៉ូលីស
បែលហ្ស៊ីកបានចាប់ឃាត់ខ្លួនបន្ថែមជនសង្ស័យជាភេរវករចំនួន៥នាក់។មុននោះ១
ថ្ងៃ ប៉ូលីសនៃប្រទេសនេះបានដំណើរការយុទ្ធនាការវាយឆ្មក់ប្រឆាំង ភេរវកម្មនៅ
រាជធានីព្រុចសែលទាំងមូលនិងទីក្រុងមួយចំនួនផ្សេងទៀត ហើយចាប់ឃាត់ខ្លួន
មុខសញ្ញាចំនួន១៦នាក់ប៉ុន្តែមិនទាន់រកឃើញអាវុធ គ្រឿងផ្ទុះ ក៏ដូចជាមុខសញ្ញា
ឈ្មោះ Salah Abdeslam ដែលជាមេគំនិតមួយនាក់ក្នុង ចំណោមមេគំនិតក្នុងការវាយ
ប្រហារភេរវកម្មនាយប់ថ្ងៃទី១៣ វិច្ឆិកា នៅទីក្រុង ប៉ារីសនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ