បារាំងបានជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ


បារាំងបានជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
បារាំងបានជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (kenh14)

        Vovworld-នារសៀលថ្ងៃទី១៩ឧសភានៅក្រុងហាណូយ​ក្រសួងហិរញ្ញវត្ថុ​វៀត
ណាមនិងស្ថាប័នអភិវឌ្ឍន៍បារាំងនៅវៀតណាមបានចុះហត្ថលេខាលើកិច្ច​ព្រម
ព្រៀងឥណទានមានតំលៃ២០លានអឺរូសំរាប់ដំណាក់កាលទី៥នៃកម្មវិធីជួយ
ឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ កម្មវិធីជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែ​បំរួល
​អាកាសធាតុបានជួយរដ្ឋាភិបាលវៀតណាមក្នុងការកែទម្រង់បណ្ដាផ្នែកផ្សេងៗសំដៅ
​ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះជំរុញ​ការ
អភិវឌ្ឍន៍មានកំរិតបញ្ចេញចោល Cacbon ទាប។ ដោយខ្ទង់ជំនួយ​ថវិការ​ប្រមាណ២០
លានអ៊ឺរូសំរាប់ដំណាក់កាលទី៥នេះបានបង្កើនបរិមាណកិច្ចសន្យា​ជួយឧបត្ថម្ភថវិការ
របស់ស្ថាប័នអភិវឌ្ឍន៍បារាំងសំរាប់កម្មវិធីឡើងដល់១០០លានអ៊ឺរូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ