បារាំងព្រមានរុស្ស៊ីអំពីការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទាំងអស់ទៅកាន់អឺរ៉ុប

(VOVWORLD) - បច្ចុប្បន្ននេះ បណ្តាប្រទេសនៃសហភាពអឺរ៉ុប (EU) ត្រូវតែ ទាញយកទុនបំរុងឧស្ម័នសម្រាប់រដូវរងារ ហើយប្រទេសមួយចំនួនកំពុងពិចារណា លើការវិលត្រឡប់ទៅរកការផលិតធ្យូងថ្មវិញ។

បារាំងព្រមានរុស្ស៊ីអំពីការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទាំងអស់ទៅកាន់អឺរ៉ុប - ảnh 1បារាំងបារម្ភថា លទ្ធភាពដែលរុស្ស៊ីកាត់ឧស្ម័នទាំងអស់ក្លាយជាការពិត (ប្រភព៖ Glov Live Media)

រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានព្រមានកាលពីថ្ងៃទី ១០ ខែកក្កដាថា ការដែលរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទាំងអស់ទៅកាន់អឺរ៉ុប គឺជាសេណារីយ៉ូដែលទំនងកើតឡើងបំផុតនៅក្នុងវិបត្តិថាមពលដែលកំពុងបន្តនាពេលបច្ចុប្បន្ន។ លោកបានអំពាវនាវឲ្យធុរកិច្ចក្នុងប្រទេសនេះរៀបចំស្មារតីដើម្បីដោះស្រាយស្ថានការណ៍នេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បច្ចុប្បន្ននេះ បណ្តាប្រទេសនៃសហភាពអឺរ៉ុប (EU) ត្រូវតែទាញយកទុនបំរុងឧស្ម័នសម្រាប់រដូវរងារ ហើយប្រទេសមួយចំនួនកំពុងពិចារណាលលើការវិលត្រឡប់ទៅរកការផលិតធ្យូងថ្មវិញ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធ ចាប់ពីព្រឹកថ្ងៃទី ១១ ខែកក្កដា បំពង់បង្ហូរ Nord Stream ១ នៅលើសមុទ្របាល់ទិក ត្រូវបានបិទជាបណ្តោះអាសន្នរយៈពេល ១០ ថ្ងៃសម្រាប់ការងារជួសជុលប្រចាំឆ្នាំ ហើយក្នុងអំឡុងពេលនេះ នឹងមិនមានលំហូរឧស្ម័នដែលត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសអាល្លឺម៉ង់ឡើយ។ ទីក្រុងប៊ែកឡាំងមានការព្រួយបារម្ភថា ទីក្រុងម៉ូស្គូប្រហែលជាមិនអាចដំណើរការឡើងវិញ Nord Stream ១ ម្តងទៀតបានទេ បន្ទាប់ពីរយៈពេលធ្វើការជួសជុលមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ