បារាំងមានទុទិដ្ឋិនិយមអំពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) -លោក Macron ក៏បានឲ្យដឹងថា៖បើទោះបីជាមិនងដឹងថា តើបញ្ហាផ្ទៃក្នុងនឹងជះឥទ្ធិផលដល់សេចក្ដីសម្រេចចិត្តរបស់ប្រធានាធិបតី លោក Trump យ៉ាងណាក្ដី ប៉ុន្តែខ្ញុំបានផ្ទៀងស្ដាប់លោក Trump និយាយ ហើយទទួលស្ដាល់ថា លោកមិនសូវចូលចិត្តក្នុងកិច្ចការពារកិច្ចព្រមព្រៀងពោលខាងលើឡើយ។
បារាំងមានទុទិដ្ឋិនិយមអំពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1 បារាំងមានទុទិដ្ឋិនិយមអំពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមានថា៖ ប្រធានាធិបតីអាមេរិកលោក Donald Trump អាចសម្រេចចិត្តដកវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់ បានចុះហត្ថលេខាជាមួយក្រុម P៥ + ១ (រួមមានសមាជិកអចិន្ត្រៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ រួមមាន អង់គ្លេស បារាំង អាមេរិ រុស្ស៊ី ចិន និងអាល្លឺម៉ង់ ) កាលពីឆ្នាំ ២០១៥ ឬហៅថា ផែនការសកម្មភាពដ៏ទូលំទូលាយរួមគ្នា JCPOA) គឺដោយសារហេតុផលនយោបាយផ្សេងៗនៅក្នុងប្រទេស។ លោក Macron ក៏បានឲ្យដឹងថា៖បើទោះបីជាមិនងដឹងថា តើបញ្ហាផ្ទៃក្នុងនឹងជះឥទ្ធិផលដល់សេចក្ដីសម្រេចចិត្តរបស់ប្រធានាធិបតី លោក Trump យ៉ាងណាក្ដី ប៉ុន្តែខ្ញុំបានផ្ទៀងស្ដាប់លោក Trump និយាយ ហើយទទួលស្ដាល់ថា លោកមិនសូវចូលចិត្តក្នុងកិច្ចការពារកិច្ចព្រមព្រៀងពោលខាងលើឡើយ។

ទន្ទឹមនឹងនេះ សហគមន៍អន្តរជាតិបន្តឡើងសម្លេងគាំទ្រកិច្ចព្រមព្រៀងពោលខាងលើ។ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres មានជំនឿជាក់ថា៖ JPCOA គឺជាកិច្ចព្រមព្រៀងសំខាន់ ១ ហើយគប្បីបន្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ