បារាំងរឹតបន្តឹងសន្តិសុខក្រោយពីកើតមានឡើងការវាយប្រហារដោយបង្ហូរឈាមជាបន្តបន្ទាប់

បារាំងរឹតបន្តឹងសន្តិសុខក្រោយពីកើតមានឡើងការវាយប្រហារដោយបង្ហូរឈាមជាបន្តបន្ទាប់ - ảnh 1
កន្លែងកើតហេតុនៃគ្រោះថ្នាក់នេះនៅក្នុងទីក្រុង Nantes
ភាគខាងលិចប្រទេសបារាំង (រូបថតៈ Reuters)


(VOVworld)-នាថ្ងៃទី២៣ធ្នូ នាយករដ្ឋមន្ត្រីបារំាងលោក Manuel Valls បានបើក កិច្ចប្រជុំបន្ទាន់ថ្នាក់រដ្ឋមន្ត្រី សំដៅពិភាក្សាអំពីរាល់វិធានការរឹតបន្តឹងសន្តិសុខ។ ក្នុងក្របខ័ណ្ឌនៃផែនការមានឈ្មោះថា “ Vigipirate” កម្លាំងប៉ូលីសនិងកងអាវុធ​ហត្ថនឹងដំណើរការជារឿយ រាល់ការត្រួតពិនិត្យនៅទីតាំងសាធារណៈ ទីប្រជុំជន
ជាដើម សំដៅរាំងស្កាត់ឧបាយកលវាយប្រហារភេរវកម្ម។ នាយករដ្ឋមន្ត្រីបារាំង​ក៏បានអំពាវនាវប្រជាជនលើកកំពស់ការប្រុងប្រយ័ត្ន ព្រមទាំងពង្រីកកម្លាំងពលំ របស់សហគមន៍ដើម្បីទប់ទល់នឹងការវាយប្រហារភេរវកម្ម។ លោកក៏បានសម្តែង នូវការប្តេជ្ញារបស់រដ្ឋភិបាលក្នុងការធានាសុវត្ថិភាពឲ្យប្រជាជន។

        នាបច្ចុប្បន្ន ប្រទេសបារាំងកំពុងប្រឈមមុខនឹងគំរាមកំហែងភេរវកម្មដោយ ក្រុមយុវជនអន្តោប្រវេសន៍ដើមកំណើតអាហ្វ្រិកនិងមជ្ឈឹមប្រទេសមួយចំនួន តាម
រយៈ​ បណ្តាញសង្គមទទួលយកមនោគមន៍ឥស្លាមជ្រុលនិយមនិងកំពុងស្វះស្វែង
ចូលរួមជាមួយពួកឧទ្ទាម IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ