បារាំងរៀបចំការបោះឆ្នោតប្រធានាធិបតីជុំទីមួយ​

(VOVWORLD) - នៅថ្ងៃទី ១០ ខែមេសា ម្ចាស់ឆ្នោតបារាំងបានចាប់ផ្តើមការបោះឆ្នោតជុំទីមួយក្នុងការបោះឆ្នោតប្រធានាធិបតីប្រទេសនេះ។

នៅក្នុងការបោះឆ្នោតជុំទីមួយនេះ ម្ចាស់ឆ្នោតបារាំងប្រហែល ៤៨ លាននាក់ នឹងជ្រើសរើសបេក្ខជនពីរនាក់ ដែលមានចំនួនសំឡេងគាំទ្រច្រើនជាងគេក្នុងចំណោមបេក្ខជនចំនួន ១២ នាក់ ដើម្បីឈរឈ្មោះក្នុងការប្រកួតផ្ទាល់មុខគ្នាទៅនៅថ្ងៃទី២៤ ខែមេសា ដែលត្រូវបានព្យាករណ៍ថា ជា"ការប្រកួតឡើងវិញ" រវាងប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Emmanuel Macron និងតំណាងស្តាំនិយម លោកស្រី Marine Le Pen - គូប្រជែងរបស់លោក Macron ក្នុងការបោះឆ្នោតកាលពី ៥ឆ្នាំមុន។ ទោះបីជាលោក Macron នៅតែនាំមុខគេក្នុងការស្ទង់មតិមុនពេលបោះឆ្នោតក៏ដោយ ក៏លោកស្រី Le Pen កំពុងកាត់បន្ថយគម្លាត។ យោងតាមការស្ទង់មតិដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែមេសា បានបង្ហាញថា លោកស្រី Le Pen ទទួលបានសម្លេងគាំទ្រចំនួន ៤៩% ដែលជាចំនួនខ្ពស់បំផុតដែលមិនធ្លាប់មានតាំពីមុនមក។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៍មានមុនពេលយុទ្ធនាការបោះឆ្នោតបានបិទនៅថ្ងៃទី ៨ ខែមេសា លោកប្រធានាធិបតី Macron បាននិយាយថា រដ្ឋាភិបាលបារាំងនាពេលថ្មីៗនេះ បានចាប់ផ្តើមអនុវត្តន៍កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាឫសគល់នៃវិសមភាពសង្គម ប៉ុន្តែដើម្បីសម្រេចបានជោគជ័យ វាពិតជាមានផ្លូវដ៏វែងឆ្ងាយណាស់។ លោក Macron ក៏បានសន្យាថា នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ប្រសិនបើលោកបន្តដឹកនាំប្រទេស។ ទន្ទឹមនឹងនោះ យុទ្ធនាការបោះឆ្នោតរបស់លោកស្រី Le Pen បានផ្តោតសំខាន់លើការបន្ករូបភាពថ្មី និងការប្តេជ្ញា កែលំកម្លាំងទិញ កាត់បន្ថយពន្ធ បង្កើនសុខុមាលភាពសង្គម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ