បារាំងលុបចោលរាល់ពិធីបុណ្យក្នុងរដូវក្តៅដើម្បីធានាសន្តិសុខ

បារាំងលុបចោលរាល់ពិធីបុណ្យក្នុងរដូវក្តៅដើម្បីធានាសន្តិសុខ - ảnh 1
បារាំងលុបចោលរាល់ពិធីបុណ្យក្នុងរដូវក្តៅដើម្បីធានាសន្តិសុខ (VNA)


(VOVworld) – ការធានាសន្តិសុខសំរាប់បណ្ដាព្រឹត្តិការណ៍វប្បធម៌និងកីឡាដូចជា
ពិធីបុណ្យបាញ់កាំជ្រួចផ្កាកម្មវិធីតូរ្យតន្ត្រីនិងការរាំរបាំនៅទីកន្លែងសាធារណៈ
ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរដូវក្តៅនេះជាបញ្ហាដែលរដ្ឋអំណាចក្រុងខេត្ត
បារាំងកំពុងប្រឈមមុខបន្ទាប់ពីរាល់ការវាយប្រហារភេរវកម្មបានកើតមាន
ឡើងនៅប្រទេសនេះ។ នាបច្ចុប្បន្ន ទីក្រុងជាច្រើនប៉ែកអាគ្នេយ៍បារាំងបាន
លុបចោល បណ្ដាសកម្មភាពនេះ ក្នុងពេលនោះ​ តំបន់ដទៃជ្រើសរើសវិធាន
ការបង្កើន សន្តិសុខដើម្បីរក្សាសកម្មភាពរបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិបារាំង
លោក Jean Yves Le Drian បានប្រកាសថា៖ ដោយសារ ប្រទេសបារាំងកំពុង
ស្ថិតក្នុង ស្ថានភាពសង្គ្រាម ដោយហេតុនេះ នៅពេលវេលាជាក់ស្តែង ប្រសិនបើ
 លក្ខ័ណសន្តិសុខមិនធានាបានឡើយ នោះគឺសកម្មភាពគប្បីលុបចោល។ ក្រៅ
ពីនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Bernard Cazeneuve បានឲ្យដឹង
ថា៖​ ស្ថាប័នេះបានអនុវត្តសកម្មភាពធានាសន្តិសុខជាច្រើនលើទូទាំង ប្រទេស
បារាំង ព្រមទាំង​ ដាក់ពង្រាយកំងកំលាំងផ្ទុកបំរងប្រយុទ្ធឡើងដល់ ៣ ម៉ឺន
នាក់ រួមជាមួយបន្តអនុវត្តកម្មវិធីប្រឆាំងភេរវកម្ម Sentinelle ក្នុងអំឡុងរដូវក្តៅ
ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ