បារាំងហាមប្រាមការប្រើប្រាស់ទូរស័ព្ទចល័តតាមសាលារៀននៅទូទាំងប្រទេស

(VOVWORLD) - ទំលាប់នៃការផ្ញើសារពីទូរស័ព្ទចល័តក្រោមតុតាមសាលារៀននៅបារាំង បានក្លាយទៅជារឿងអតីតកាលចាប់ពីឆ្នាំសិក្សា 2018-2019 មក ក្រោយពីពេលបារាំងអនុវត្តន៍បទហាមប្រាមប្រើប្រាស់ទូរស័ព្ទដៃតាមសាលារៀនទាំងអស់នៅទូទាំងប្រទេស។ 
បារាំងហាមប្រាមការប្រើប្រាស់ទូរស័ព្ទចល័តតាមសាលារៀននៅទូទាំងប្រទេស - ảnh 1 បារាំងហាមប្រាមការប្រើប្រាស់ទូរស័ព្ទចល័តតាមសាលារៀននៅទូទាំងប្រទេស

បទបញ្ញត្តិថ្មី ដែលជាការសន្យាក្នុងការឃោសនារកសម្លេងឆ្នោតរបស់ប្រធានាធិបតីលោក Emmanuel Macron ត្រូវបានចេញផ្សាយជាច្បាប់តាំងពីខែកក្ដាកន្លងទៅ ដោយហាមប្រាមការប្រើប្រាស់ទូរស័ព្ទចល័ត នាឡិកាឆ្លាត និងTablet នៅក្នុងសាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យទាំងអស់។ រីឯសាលា វិទ្យាល័យវិញ  (សិស្សដែលមានអាយុពី 15-18 ឆ្នាំ) អាចអនុវត្តន៍បទហាមប្រាមនេះមួយផ្នែក ឬទាំងស្រុង ព្រោះថាបទហាមប្រាមនេះគ្មានលក្ខណៈចាប់បង្ខំឡើយ។

បទហាមប្រាមនេះនឹងកាត់បន្ថយការមិនផ្ដោតអារម្មណ៍នៅក្នុងថ្នាក់រៀន និងលើកទឹកចិត្តដល់កុមារធ្វើលំហាត់ប្រាណឲ្យសកម្មជាង ក្នុងអំឡុងពេលសម្រាកចេញលេងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ