ប្រជាជនកម្ពុជាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសប្បាយរីករាយ

(VOVWORLD) -បរិយាកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីបានរីកសុះសាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំនេះ បានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា។
ប្រជាជនកម្ពុជាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសប្បាយរីករាយ - ảnh 1 ប្រជាជនកម្ពុជាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសប្បាយរីករាយ

សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៅទូទាំងប្រទេសទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីយរាយនោះ រាជរដ្ឋាភិបាលកម្ពុជាមិនបានប្រារព្ធពិធីទទួលអំណរឆ្នាំថ្មីនៅមណ្ឌលប្រាសាទអង្គរវត្តនៅខេត្តសៀមរាបដូចបណ្ដាឆ្នាំមុនឡើយ ពោលគឺប្រគល់ឲ្យខេត្ត ក្រុងនានារៀបចំពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីតាមលក្ខខណ្ឌរបស់ខ្លួន។ លោកឃួងស្រេងអភិបាលក្រុងភ្នំពេញបានមានប្រសាសន៍ថា៖

“ឆ្នាំនេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគឺសុទ្ធតែបានរៀបចំទីកន្លែងលេងកំសាន្តអំណរឆ្នាំថ្មី។ ខ័ណ្ឌនិមួយៗនៅរាជធានីភ្នំពេញក៏បានរៀបចំពិធីទទួលអំណរឆ្នាំថ្មីផងដែរ។ ក្រោមការដឹកនាំរបស់សម្តេចហ៊ុនសែន ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ហើយប្រជាជនគ្រប់រូបសុទ្ធតែទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីករាយផងដែរ”។

ប្រជាជនកម្ពុជាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសប្បាយរីករាយ - ảnh 2 ប្រជាជនកម្ពុជាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសប្បាយរីករាយ

ក្នុងឱកាសបុណ្យចូលរឆ្នាំថ្មីប្រពៃណីនោះប្រជជនកម្ពុជា បានរៀប ចំសកម្មភា ពជាច្រើនដូចជា៖ ពិធីស្រង់ព្រះពុទ្ធ និងរៀបចំល្បែងកំសាន្តប្រជាប្រិយជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ