ប្រជាជនទាំងមូលផ្តោតការយកចិត្តទុកដាក់ចំពោះមនុស្សវ័យចំណាស់

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហាណូយ សមាគមមនុស្សវ័យចំណាស់ វៀតណាមបានរៀបចំកម្មវិធីជួយគាំទ្រ “ ខែសកម្មភាពសម្រាប់មនុស្សវ័យចំណាស់វៀតណាមឆ្នាំ ២០២០»។ 
ប្រជាជនទាំងមូលផ្តោតការយកចិត្តទុកដាក់ចំពោះមនុស្សវ័យចំណាស់ - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam  និងអង្គប្រជុំវ័យចំណាស់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ VGP)

ថ្លែងនៅក្នុងកម្មវិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកមនុស្សវ័យចំណាស់វៀតណាមបានអះអាងថា មនុស្សវ័យចំណាស់នៅវៀតណាមមិនត្រឹមតែដើរតួនាទីជាគំរូដ៏ភ្លឺស្វាងប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកក្នុងគ្រប់វិស័យនៃជីវិតសង្គមទៀតផង។ នេះជាចំណុចដ៏ថ្លៃថ្នូររបស់ប្រទេសជាតិ។ លោក Vu Duc Dam បានគូសបញ្ជាក់ថា៖

«រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីវៀតណាម បានសម្រេចយកខែតុលាជាខែសកម្មភាពសម្រាប់មនុស្សវ័យចំណាស់ ហើយនេះមិនមានន័យថាយើងរៀបចំត្រឹមតែ ១ ខែប៉ុណ្ណោះទេ នេះថែមទាំងជាសេចក្តីក្រើនរំលឹកសម្រាប់សង្គមទាំងមូល ដែលត្រូវតែផ្តោតការយកចិត្តទុកដាក់ និងថែរក្សាមនុស្សចាស់ជរាទៀតផង។ មនុស្សគ្រប់គ្នាចាត់ទុកថាភាពចាស់ជរារបស់ប្រជាជនគឺជាបញ្ហាប្រឈមមួយ ប៉ុន្តែយើងចាំបាច់ត្រូវមើលឃើញថា ភាពចាស់ជរារបស់ប្រជាជននេះគឺជាគោលដៅមួយ ដើម្បីខិតខំប្រឹងប្រែងនិងលើកកម្ពស់ការរស់នៅឲ្យបានយូរ បានសុខភាពល្អ និងបានមានប្រយោជន៍ផងដែរ។  ចំណុចខ្សោយរបស់យើងបើប្រៀបធៀបនឹងពិភពលោកបច្ចុប្បន្នគឺអាយុរបស់ក៏ខ្ពស់ដែរ ប៉ុន្តែក្នុងរយៈពេលរស់នៅដែលមានសុខភាពល្អ គឺយើងមិនសូវបានល្អនោះទេ»៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ