ប្រជាជននៅទូទាំងប្រទេសគោរពនិងឆ្ពោះទៅពិធីបុណ្យសែនខួបស្តេច Hung ឆ្នាំ ២០១៩

(VOVWORLD) - រួមជាមួយបរិយាកាសអុជធូបថ្វាយស្តេច Hung តាមបណ្តាមណ្ឌលប្រវត្តិសាស្ត្រ វិហារ Hung និងតាមកន្លែងដែលមានទីសការៈសែនស្តេច Hung  ទូទាំងប្រទេសនិងនៅទូទាំងខេត្តផងដែរ ក្នុងពេលដំណាលគ្នាបានប្រារព្ធពិធីថ្វាយធូបដើម្បីរំលឹកខួបសេ្តច Hung តាមពិធីសែនប្រពៃណី។

ប្រជាជននៅទូទាំងប្រទេសគោរពនិងឆ្ពោះទៅពិធីបុណ្យសែនខួបស្តេច Hung ឆ្នាំ ២០១៩ - ảnh 1ប្រជាជនដែលទៅអុជធូបថ្វាយស្តេច Hung 

តាំងពីព្រឹកព្រលឹមមក ប្រជាជនជាច្រើននៅខេត្ត Gia Lai បានជួបជុំគ្នានៅមណ្ឌលរំលឹកខួបស្តេច Hung  នៅឃុំ An Phu ទីក្រុង Pleiku ។ ចូលរួមក្នុងពិធីសែននេះ លោក Do Xuan Thu ប្រធានគណកម្មការទាក់ទងអ្នករួមស្រុក Vinh Phu នៅខេត្ត Gia Lai បានឲ្យដឹងថា៖ “ចាប់តាំងពីឆ្នាំ១៩៩៦ ដែលមានទីសក្ការៈសែនស្តេច Hung នៅទីនេះ មក គឺឆ្នាំណាយើងខ្ញុំក៏នាំគ្នាមកធ្វើពីធីសែនស្តេច Hung។ យើងខ្ញុំបានចាត់ទុកទឹកដី Gia Lai គឺជាស្រុកកំណើតទី២ ប៉ុន្តែក៏មិនអាចបំភ្លេចបានទឹកដីនៃប្រភពដើមនៅ ឡើយ។ ជាពិសេស យើងខ្ញុំបានអប់រំកូននិងចៅឱ្យនឹកដល់ប្រភពដើមនិងចងចាំជានិច្ចស្រុកកំណើតរបស់ខ្លួន”។

សូមជម្រាបថា ពិធីបុណ្យសែនខួបស្ដេច Hung នៅថ្ងៃទី១០ខែទី៣ តាមច័ន្ទគតិ គឺជាពិធីបុណ្យដ៏មហោឡារិកនៃប្រជាជាតិវៀតណាមទាំងមូល និងជាឱកាសមួយដើម្បីបង្ហាញពីស្មារតីនៃសាមគ្គីភាពនិងគុណធម៌ប្រពៃណីដ៏ល្អ “ផឹកទឹកផឹកនឹងដល់ប្រភពដើម”។ ទន្ទឹមជាមួយគ្នានោះ នេះក៏ជាឱកាសដ៏សំខាន់មួយសំរាប់វៀតណាមក្នុងការផ្សព្វផ្សាយអំពីបេតិកភណ្ឌដ៏មានតម្លៃតែមួយគត់ ដែលគង់វង្សអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ