ប្រជាជនរាប់ហ្មឺននាក់ចូលរួមពិធីបើកព្រះសង្ហារនៅវិហារ Tran

(VOVWORLD) - នេះជាពិធីបុណ្យប្រពៃណីដែលមាន អត្ថន័យបួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព អាកាសធាតុអំណោយផល និងប្រជាជនមានសុខដុមរមនា។
ប្រជាជនរាប់ហ្មឺននាក់ចូលរួមពិធីបើកព្រះសង្ហារនៅវិហារ Tran - ảnh 1ប្រជាជនរាប់ហ្មឺននាក់ចូលរួមពិធីបើកព្រះសង្ហារនៅវិហារ Tran (រូបថត៖ TTXVN) 


នាយប់ថ្ងៃទី១ មិនា ភ្ញៀវទេសចររាប់ហ្មឺននាក់មកពីគ្រប់ទិសទីលើទូទាំង ប្រទេសបានមានវត្តមាននៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារ Tran ខេត្ត Nam Dinh ភាគខាងជើងវៀតណាម ដើម្បីចូលរួមពិធីបើកព្រះសង្ហារ វិហារ Tran និទាឃរដូវឆ្នាំស សំរឹទ្ធស័ក្រ២០១៨។ នេះជាពិធីបុណ្យប្រពៃណីដែលមាន អត្ថន័យបួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព អាកាសធាតុអំណោយផល និងប្រជាជនមានសុខដុមរមនា។ ពិធីបើកព្រះសង្ហាវាហារ Tran ក៏សំដៅរំលឹកដល់គុណូ បការៈរបស់បណ្ដាស្ដេច Tran និងវីរៈបុរសជាតិ Tran Hung Dao បង្ហាញ នូវប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រជាជាតិវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ