ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូងនិងប្រជាជនកូរ៉េខាងត្បូងនៅវៀតណាម គឺជាស្ពាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

(VOVWORLD) - លោកប្រធានរដ្ឋ បានបញ្ជាក់ថា ដោយមានប្រជាជន វៀតណាមប្រមាណ ២សែននាក់ដែលកំពុងធ្វើការ សិក្សា និងរស់នៅកូរ៉េខាងត្បូង ហើយចំនួនដូចគ្នានៃជនជាតិកូរ៉េខាងត្បូង ដែលកំពុង រស់នៅ ធ្វើការនៅវៀតណាម គឺជាស្ពានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូងនិងប្រជាជនកូរ៉េខាងត្បូងនៅវៀតណាម គឺជាស្ពាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានសមាគមន៍ជនជាតិកូរ៉េខាងត្បូងនៅវៀតណាម លោកស្រី Chang Eun Sook។ (រូបថត៖ TTXVN)
នាថ្ងៃទី ២៧ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយសមាគមន៍ជនជាតិកូរ៉េខាងត្បូងនៅវៀត ណាម ដឹកនាំដោយលោកស្រី Chang Eun Sook ប្រធានសមាគម។
លោកប្រធានរដ្ឋ បានបញ្ជាក់ថា ដោយមានប្រជាជន វៀតណាមប្រមាណ ២សែននាក់ដែលកំពុងធ្វើការ សិក្សា និងរស់នៅកូរ៉េខាងត្បូង ហើយចំនួនដូចគ្នានៃជនជាតិកូរ៉េខាងត្បូង ដែលកំពុង រស់នៅ ធ្វើការនៅវៀតណាម គឺជាស្ពានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោកប្រធានមានគោលបំណងថា សមាគម ជនជាតិកូរ៉េខាងត្បូងនៅវៀតណាមចាត់វិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ សមាគមន៍ជនជាតិកូរ៉េខាងត្បូងនៅវៀតណាម រួមចំណែកក្នុងការអនុវត្តគោលដៅដល់ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងសម្រេចបានចំនួន ១៥០ពាន់លានដុល្លាអាមេរិក។
រីឯខ្លួនវិញ លោកស្រី Chang Eun Sook ប្រធានសមាគមជនជាតិកូរ៉េខាង ត្បូងនៅវៀតណាមបានសម្តែងការគាំទ្រចំពោះការវាយតម្លៃរបស់លោកប្រធានរដ្ឋវៀតណាមអំពីទំនាក់ទំនងល្អប្រសើររវាងវៀតណាមនិងកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន។ ក្នុងឱកាសរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២) សមាគមន៍ជនជាតិកូរ៉េខាង ត្បូងនៅវៀតណាមនឹងរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើន ដើម្បីជំរុញការជួប ប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ