ប្រជាជន​វៀតណាម​នៅតាមប្រទេសជាច្រើនទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីករាយ

(VOVWORLD) - សមាគមយុវជន និងនិស្សិតវៀតណាមនៅទីក្រុងញូវយ៉ក (VNNY) និងសមាគមជនវៀតណាមនៅទីក្រុងញូវយ៉កបានសហការគ្នារៀបចំពិព័រណ៍និទាឃរដូវឆ្នាំ ២០២៤ នៅខ័ណ្ឌ Brooklyn ដែលជាមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈមួយនៃទីក្រុងញូវយ៉ក។
ប្រជាជន​វៀតណាម​នៅតាមប្រទេសជាច្រើនទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីករាយ - ảnh 1សកម្មភាពនៃពិព័រណ៍បុណ្យតេតឆ្នាំ ២០២៤ នៅទីក្រុងញូវយ៉ក។ រូបថត៖ VOV

ក្នុងបរិយាកាសទទួលអំណរឆ្នាំថ្មី ២០២៤ សហគមន៍ជនវៀតណាមនៅតាមប្រទេសជាច្រើនបានរៀបចំសកម្មភាពផ្លាស់ប្ដូរអំណរបុណ្យនិទាឃរដូវថ្មី។

សមាគមយុវជន និងនិស្សិតវៀតណាមនៅទីក្រុងញូវយ៉ក (VNNY) និងសមាគមជនវៀតណាមនៅទីក្រុងញូវយ៉កបានសហការគ្នារៀបចំពិព័រណ៍និទាឃរដូវឆ្នាំ ២០២៤ នៅខ័ណ្ឌ Brooklyn ដែលជាមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈមួយនៃទីក្រុងញូវយ៉ក។ ពិព័រណ៍និទាឃរដូវក្រោមប្រធានបទ "ផ្សារជនបទ" បានបង្ហាញបរិយាកាសបុណ្យតេតប្រពៃណីរបស់ប្រជាជនវៀតណាម ជាមួយនឹងមុខម្ហូបប្រចាំតំបន់ទាំង ៣ នៅវៀតណាម ល្បែងប្រជាប្រិយ និងការសម្តែងសិល្បដ៏វិសេសវិសាល។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់ភ្ញៀវជាង ៧០០ លើកនាក់។

ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅគុយបា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា និងស្ថានទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋឆែកក៏បានរៀបចំកម្មវធីទទួលអំណរឆ្នាំថ្មី ២០២៤ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ