ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែក គឺជាកត្តាស្នូលក្នុងការថែរក្សា និងរីកសាយភាយអត្តសញ្ញាណវៀតណាមដល់មិត្តអន្តរជាតិ

(VOVWORLD) - 

តំណាងសមាគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកបានចែករំលែក សម្តែងនូវក្តីប្រាថ្នា និងលើកសំណើជាមួយគណៈប្រតិភូ ដើម្បីជំរុញសកម្មភាពរបស់ស្ថាប័នតំណាងវៀតណាមនៅឆែក បង្កើនការសម្របសម្រួលគ្នា ជំរុញថែមទៀតសកម្មភាពរបស់ប្រជាអាណិកជនឆ្ពោះទៅមាតុប្រទេសវៀតណាមជំរុញសកម្មភាពរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងអភិរក្សថែរក្សាភាសារវៀតណាមសម្រាប់ជំនាន់ទី ២ និងទី ៣។


ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែក គឺជាកត្តាស្នូលក្នុងការថែរក្សា និងរីកសាយភាយអត្តសញ្ញាណវៀតណាមដល់មិត្តអន្តរជាតិ - ảnh 1លោករដ្ឋមន្ត្រីក្រសួងការបរទេសបានថតរូបអនុស្សាវរីយ៍ជាមួយតំណាងសហគមន៍ជនវៀតណាមនៅឯបរទេស។ រូបថត៖ VOV

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋឆេក នាថ្ងៃទី ១០ មិថុនា រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានសំណេះសំណាលជាមួយតំណាងសមាគមជនវៀតណាមនៅសាធារណរដ្ឋឆែក និងអឺរ៉ុប។

នៅក្នុងជំនួបនេះ តំណាងសមាគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកបានចែករំលែក សម្តែងនូវក្តីប្រាថ្នា និងលើកសំណើជាមួយគណៈប្រតិភូ ដើម្បីជំរុញសកម្មភាពរបស់ស្ថាប័នតំណាងវៀតណាមនៅឆែក បង្កើនការសម្របសម្រួលគ្នា ជំរុញថែមទៀតសកម្មភាពរបស់ប្រជាអាណិកជនឆ្ពោះទៅមាតុប្រទេសវៀតណាមជំរុញសកម្មភាពរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងអភិរក្សថែរក្សាភាសារវៀតណាមសម្រាប់ជំនាន់ទី ២ និងទី ៣។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងសារជាថ្មីអំពីគោលជំហររបស់រដ្ឋវៀតណាម ដែលតែងតែចាត់ទុកសហគមន៍ជនវៀតណាមនៅបរទេសជាផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់បានរបស់ប្រជាជាតិ ដោយឈរលើមូលដ្ឋាននោះ មានការកែសម្រួលសមស្របទៅនឹងឯកសារច្បាប់សម្រាប់ជនវៀតណាមនៅបរទេស។ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា បក្ស រដ្ឋនឹងបន្តយកចិត្តទុកដាក់ចំពោះសកម្មភាពរក្សាអត្តសញ្ញាណវប្បធម៌ ភាសារបស់ជនវៀតណាមនៅឯបរទេស បង្កលក្ខណៈងាយស្រួលដល់ជនរួមជាតិធ្វើសមាហរណកម្មបានល្អនៅប្រទេសសាមី ព្រមទាំងលើកកម្ពស់ប្រពៃណី អភិរក្ស អត្តសញ្ញាណវៀតណាម ហើយតែងតែឆ្ពោះទៅមាតុភូមិហើយ ក៏ដូចជាកត្តាស្នូលក្នុងការថែរក្សា និងរីកសាយភាយអត្តសញ្ញាណវៀតណាមដល់មិត្តអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ