ប្រជាជនអាល្លឺម៉ង់រំពឹងយ៉ាងខ្លាំងទៅលើប្រធានាធិបតីថ្មីលោក Frank-Walter Steinmeier

ប្រជាជនអាល្លឺម៉ង់រំពឹងយ៉ាងខ្លាំងទៅលើប្រធានាធិបតីថ្មីលោក Frank-Walter Steinmeier - ảnh 1
ប្រធានាធិបតីថ្មីរបស់អាល្លឺម៉ង់លោក Frank-Walter Steinmeier (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១៩ មិនា លោក Frank-Walter Steinmeier នឹងឡើងកាន់
តំណែងជាប្រធានាធិបតីអាល្លឺម៉ង់ជាផ្លូវការ ជំនួសឲ្យអ្នកកាន់តំណែងអាណត្តិមុន
 លោក Joachim Gauck។អ្នកនយោបាយមានអាយុ៦១ឆ្នាំនៃគណៈបក្សប្រជាធិប
តេយ្យសង្គម (PSD) រូបនេះ ជាអ្នកនយោបាយមួយក្នុងចំណោមអ្នកនយោបាយ
ដែលត្រូវបានគោរពរាប់អានយ៉ាងខ្លាំងបំផុតនៅអាល្លឺម៉ង់ ហើយលោករូបនេះត្រូវ
បានគេចាត់ទុកថា នឹងនាំមកនូវក្ដីសង្ឃឹមថ្មីសំរាប់ប្រទេសអាល្លឺម៉ង់។ក្នុងការស្ទង់
មតិអនុវត្តដោយទស្សនាវដ្ដី Der Spiegel នោះ លោក Steinmeier បានឈរលំដាប់
ថ្នាក់ទី១ជាច្រើនលើកច្រើនសាក្នុងបញ្ជីឈ្មោះអ្នកនយោបាយអាល្លឺម៉ង់ដែលត្រូវ
បានប្រជាជនជឿទុកចិត្ត ដោយមានប្រជាជនចំនួន៧០%ពេញនិយមចំពោះលោក
ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសមុននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ