ប្រជាជនឥណ្ឌូនេស៊ីនៅហាណូយអបអរសាទរខួបលើកទី ៧៤ ឆ្នាំនៃទិវាបុណ្យជាតិឥណ្ឌូនេស៊ី

(VOVWORLD) -  នាថ្ងៃទី ១៧ ខែសីហា ពលរដ្ឋឥណ្ឌូណេស៊ីប្រមាណ ១៥០ នាក់ បានប្រមូលផ្តុំគ្នានៅស្ថានទូតឥណ្ឌូនេ ស៊ីប្រចាំទីក្រុងហាណូយ ដើម្បីចូលរួមក្នុងពិធីបង្ហូតទង់ ជាតិ នាឱកាសខួបលើកទី ៧៤ នៃទិវាបុណ្យជាតិសាធារ ណរដ្ឋឥណ្ឌូនេស៊ី (១៧ សីហា ១៧-១៧ សីហា ២០១៩)។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយលោក Ibnu Hadi អញ្ជើញជាអធិបតីនៃពិធីបុណ្យនេះ។

ប្រជាជនឥណ្ឌូនេស៊ីនៅហាណូយអបអរសាទរខួបលើកទី ៧៤ ឆ្នាំនៃទិវាបុណ្យជាតិឥណ្ឌូនេស៊ី - ảnh 1 ពិធីបង្ហួតទង់ឥណ្ឌូនេស៊ីបានប្រារព្ធនៅទីក្រុងហាណូយ (រូបថតៈ VOV5)

ចូលរួមក្នុងពិធីបុណ្យ មានតំណាងរបស់សម្ព័ន្ធសមាគមមិត្តភាពហាណូយ សមាគមមិត្តភាពវៀតណាម - ឥណ្ឌូណេស៊ី (VIFA) និងអតីតនិស្សិតវៀតណាមជាច្រើនដែលធ្លាប់បានសិក្សានៅឥណ្ឌូនេស៊ី ក៏ដូចជាដៃគូផ្សព្វផ្សាយរបស់ស្ថានទូតផងដែរ។

ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានសម្តែងនូវក្តីសប្បាយរីករាយ ដោយឃើញពលរដ្ឋឥណ្ឌូនេស៊ីដែលបានចូលរួមយ៉ាងក្លៀវក្លានៅក្នុងបណ្តាសកម្មភាពបុណ្យជាតិលើកទី ៧៤ របស់ ឥណ្ឌូនេស៊ី ដែលចាប់ផ្តើមពីការប្រកួតកីឡាដែលបានប្រារព្ធធ្វើចាប់ពីថ្ងៃទី ២១ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហាឆ្នាំ ២០១៩ រហូតដល់ពិធីបង្ហូតទង់ជាតិតែម្តង។  សកម្មភាពទាំងនេះមិនត្រឹមតែមានការចូលរួមរបស់ពលរដ្ឋឥណ្ឌូនេស៊ីដែលរស់នៅទីក្រុងហាណូយប៉ុណ្ណោះទេ ថែមទាំងមានការចូលរួមរបស់ពលរដ្ឋឥណ្ឌូនេស៊ី កំពុងធ្វើការនៅខេត្ត Quang Ninh និងខេត្ត Hai Phong ទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ