ប្រជាពលរដ្ឋអង់គ្លេសភាគច្រើនមានគោលបំណងចាកចេញពីសហភាពអឺរ៉ុប


ប្រជាពលរដ្ឋអង់គ្លេសភាគច្រើនមានគោលបំណងចាកចេញពីសហភាពអឺរ៉ុប - ảnh 1
ប្រជាពលរដ្ឋអង់គ្លេសភាគច្រើនមានគោលបំណងចាកចេញពីសហភាពអឺរ៉ុប (Image: VNA)

(VOVworld) – តាមលទ្ធផលនៃការស្ទង់មតិប្រជាជននៃក្រុមហ៊ុន ORB
 International ដែលបានប្រកាសនាថ្ងៃទី​ ២៤ វិច្ឆិកា បានសឲ្យឃើញថា៖
នេះគឺជាលើកដំបូងដែលប្រជាពលរដ្ឋអង់គ្លេសភាគច្រើនគាំទ្រការចាក
ចេញពីសហភាពអឺរ៉ុប (EU)។ ជាក់ស្តែងគឺ៖ ៥២% នៃប្រជាពលរដ្ឋក្នុង
ចំណោម ២ ពាន់នាក់ចូលរួមការស្ទង់មតិ នេះបានឲ្យដឹងថា៖ គេចង់
អង់គ្លេសចាកចេញពី EU ក្នុងពេលនោះ មាន ៤៨% នៃប្រជាពលរដ្ឋ
អង់គ្លេសមានមតិផ្ទុយទៅវិញ។ លទ្ធផលនេះបានសឲ្យឃើញនូវការ
ផ្លាស់ប្តូរដ៏ធំធេងរបស់សាធារណៈមតិនៅអង់គ្លេសចំពោះបញ្ហាពោល
ខាងលើបើប្រៀបនឹងរយៈពេលនាខែមិថុនាខែកក្តដានិងខែសីហា
កន្លងទៅ។ តូរលេខស្ថិតដែល ORB International​ ទើបនឹងប្រកាស
បានធ្វើឲ្យមជ្ឈដ្ឋានតាក់តែងច្បាប់ភ្ញាក់ផ្អើលស្តីពីទស្សនៈរបស់
ប្រជាពលរដ្ឋអង់គ្លេសចំពោះ EU៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ